កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ខេត្តកំពង់ចាម លោកឧកញ៉ា តុង ហុងសេង ដែលជាឪពុករបស់ជនបង្កឈ្មោះ សាម ម៉ីជូ បានសម្របសម្រួលបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ៦ម៉ឺនដុល្លារ ជូនទៅអ្នកស្រី គឿន ប៉ុន្នី ដែលជាភរិយារបស់ជនរងគ្រោះ លោក គួច លឹមហាន។
ទោះបីជាសំណងរដ្ឋប្បវេណីត្រូវបានបញ្ចប់យ៉ាងណាក្តី ប៉ុន្តែនីតិវិធីច្បាប់ព្រហ្មទណ្ឌមិនត្រូវបានបញ្ចប់ឡើយ។ ជនបង្កឈ្មោះ សាម ម៉ីជូ បច្ចុប្បន្នកំពុងបន្តជាប់ឃុំនៅពន្ធនាគាររាជធានី (PJ) ដើម្បីរង់ចាំការផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
សូមទស្សនាវីដេអូខាងក្រោមនេះ