ស្រ្តីវៀតណាមម្នាក់ដាច់ចិត្តផ្តាច់ជីវិតកូនខ្លួនឯង ២ករណី ដើម្បីបានលុយធានារ៉ាប់រងរហូតដល់ទៅចំនួន….

តុលាកាវៀតណាម ក្រុងដាណាងកណ្តាលកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសស្ត្រីអាយុ ៤៥ ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មកូនប្រុសអាយុប្រាំឆ្នាំរបស់គាត់ ដើម្បីទាមទាសំណងធានារ៉ាប់រងអាយុជីវិតជាង ៤,១ ពាន់លានដុង (ប្រហែល ១៥០,០០០ ដុល្លារអាមេរិក) ដោយបន្លំការស្លាប់នេះជាការលង់ទឹកដោយចៃដន្យ។

តុលាការប្រជាជនដាណាងបានរកឃើញថា Tô Thị Ty Na មកពីឃុំ Thăng Bình មានទោសពីបទឃាតកម្ម និងការក្លែងបន្លំអាជីវកម្មធានារ៉ាប់រង។ នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្ម និងជាប់ពន្ធនាគារប្រាំមួយឆ្នាំពីបទក្លែងបន្លំធានារ៉ាប់រង ដែលរួមបញ្ចូលគ្នាទៅជាការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតក្រោមច្បាប់វៀតណាម។

យោងតាមការចោទប្រកាន់ ប៉ូលីសបានទទួលរបាយការណ៍ដំបូង ថាកូនប្រុសតូចរបស់ស្រីជនបង្ករ ដែលត្រូវបានគេស្គាល់ថា N.V.H. កើតនៅឆ្នាំ ២០១៧ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងធុងបន្ទប់ទឹកនៅផ្ទះរបស់គ្រួសារកាលពីយប់មិញ។

ទោះជាយ៉ាងណាក៏ដោយ មីងខាងឪពុករបស់ក្មេងប្រុសនោះ គឺអ្នកស្រី ង្វៀន ធី ប៊ីច តាំ បានរាយការណ៍ពីការសង្ស័យរបស់គាត់ទៅកាន់អាជ្ញាធរនៅថ្ងៃដដែល។

អ្នកស្រី តាំ បានប្រាប់អ្នកស៊ើបអង្កេតថា នាងបានពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះ ហើយបានរកឃើញថា ណា បានបង្វែរកាមេរ៉ាមួយដោយចេតនាមុនពេលកើតហេតុ។ អ្នកស្រី តាំ ក៏បានរំលឹកផងដែរថា កូនម្នាក់ទៀតរបស់ ណា បានស្លាប់ក្នុងកាលៈទេសៈស្រដៀងគ្នានេះក្នុងឆ្នាំ ២០២១ បន្ទាប់ពីលង់ទឹកក្នុងធុងមួយក្នុងបន្ទប់ទឹក បន្ទាប់មក ណា បានទទួលសំណងធានារ៉ាប់រងជាង ២ ពាន់លានដុង។

ភាពស្រដៀងគ្នារវាងការស្លាប់ទាំងពីរបានជំរុញឱ្យប៉ូលីសបើកការស៊ើបអង្កេតពេញលេញ។

អ្នកស៊ើបអង្កេតបានសន្និដ្ឋានថា មានតែ ណា និងកូនប្រុសរបស់គាត់ប៉ុណ្ណោះដែលនៅក្នុងផ្ទះមុន អំឡុងពេល និងក្រោយពេលកុមារស្លាប់។ ផ្ទះនេះមានច្រកចូលតែមួយ ដោយច្រានចោលការចូលរួមពីអ្នកខាងក្រៅ។

ភស្តុតាងកោសល្យវិច្ច័យក៏បានធ្វើឱ្យមានការសង្ស័យលើការអះអាងពីការលង់ទឹកដោយចៃដន្យផងដែរ។

ជនរងគ្រោះដែលមានអាយុប្រាំឆ្នាំ និងជិតប្រាំបួនខែ មានកម្ពស់ ១២៤ សង់ទីម៉ែត្រ និងទម្ងន់ ២៣ គីឡូក្រាម ខណៈដែលធុងដែលគាត់ត្រូវបានគេរកឃើញមានកម្ពស់ត្រឹមតែ ៦៣ សង់ទីម៉ែត្រ និងទទឹង ៥៦ សង់ទីម៉ែត្រប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *