ភ្នំពេញ៖ ស្ត្រីអ្នកលក់ទូរស័ព្ទតាមអនឡាញម្នាក់ ឈ្មោះ ចិន្ដា សុវណ្ណារី អាយុ ៣១ឆ្នាំ ដែលគេស្គាល់ថាមានជំនាញខាងជេរប្រមាថអតិថិជនណាដែលខ្លួនមិនពេញចិត្តនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ការិយាល័យនគរបាលដើម្បីចាត់ការតាមច្បាប់។
អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺរូបសម្រស់ពិតរបស់នាងនៅចំពោះមុខសមត្ថកិច្ច មានភាពខុសគ្នាដាច់ស្រឡះពីក្នុងរូបថតដែលនាងបង្ហោះលើបណ្ដាញសង្គម។ លោក ផែង វណ្ណៈ បានលើកឡើងបែបចំអកថា នៅក្នុងរូបថតអនឡាញ នាងមានបច្ចេកទេសថតរូបធ្វើឱ្យមុខចេញជាអក្សរ (V) ប៉ុន្តែនៅពេលសមត្ថកិច្ចថតតាមធម្មតា បែរជាចេញទម្រង់មុខអក្សរ (U) ទៅវិញ។
យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ ដដែលបានឱ្យដឹងថា ក្រោយពីមានការជេរប្រមាថអ្នកដទៃជាសាធារណៈបែបនេះ ស្ត្រីរូបនេះអាចនឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារ ម២ (PJ) ក្នុងពេលឆាប់ៗខាងមុខនេះហើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ