ភ្នំពេញ៖ ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ឈ្មោះ ចិន្តា សុវណ្ណារី ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីស្ត្រីរូបនេះបានបង្ហោះវីដេអូជេរប្រមាថដល់កងទ័ពជួរមុខយ៉ាងធ្ងន់ធ្ងរ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចនឹងអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការយោគយល់ឡើយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។
គួររំលឹកផងដែរថា ស្ត្រីរូបនេះធ្លាប់មានប្រវត្តិប្រើប្រាស់ពាក្យសម្តីមិនសមរម្យជេរប្រមាថអតិថិជនជាញឹកញាប់កន្លងមក ប៉ុន្តែលើកនេះបានបង្កជម្លោះដោយជេរប្រមាថដល់កងកម្លាំងការពារជាតិ ទើបឈានដល់ការឃាត់ខ្លួន និងទទួលខុសត្រូវចំពោះមុខច្បាប់។ មហាជនជាច្រើនបានសម្តែងការគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរ ដើម្បីជាការព្រមានដល់អ្នកដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវខុស៕
សូមទស្សនាវីដេអូខាងក្រោមនេះ