សមត្ថកិច្ចសម្រេចបញ្ជូនខ្លួនបុគ្គល K01 ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនបុគ្គលល្បីឈ្មោះលើបណ្តាញសង្គមម្នាក់ដែលគេស្គាល់ថា K01 ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ចំពោះករណីប្រើប្រាស់ហិង្សាលើយុវជនម្នាក់។ វិធានការផ្លូវច្បាប់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួន និងការបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការនេះ គឺធ្វើឡើងបន្ទាប់ពីមានករណីហិង្សាកើតឡើងលើជនរងគ្រោះ។

លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តអំពើហិង្សាមិនអាចត្រូវបានដោះស្រាយ ឬរំលត់ទៅវិញតាមរយៈការឡាយ (Live) វីដេអូសុំទោសនោះឡើយ។ លោកបានបន្ថែមថា ចំណាត់ការបន្ត និងការសម្រេចសេចក្តីយ៉ាងណានោះ គឺស្ថិតនៅលើសមត្ថកិច្ចរបស់ស្ថាប័នតុលាការទៅតាមនីតិវិធីច្បាប់ជាធរមាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *