ពួកអាតានេរអត់ការងារធ្វើ! សមត្ថកិច្ចស្រុកកោះអណ្តែត ឃាត់ខ្លួនក្រុមជនសង្ស័យគាស់ចេតិយ និងពាក់ព័ន្ធករណីគ្រឿងញៀន

**ខេត្តតាកែវ៖** កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យមួយក្រុម ដែលតែងតែធ្វើសកម្មភាពគាស់បំផ្លាញចេតិយតាមវត្តអារាមនានា នៅក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត ខេត្តតាកែវ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ មិនត្រឹមតែប្រព្រឹត្តបទល្មើសគាស់បំផ្លាញចេតិយបង្កភាពអសន្តិសុខដល់ពុទ្ធបរិស័ទ និងទីអារាមប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាមុខសញ្ញាសកម្មដែលពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់។ មហាជនបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច ដែលបានបង្ក្រាបមុខសញ្ញាទាំងនេះ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *