ចិន៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងសៀងហៃ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាបន្តពង្រឹង «មិត្តភាពដែកថែប» រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ក្នុងឱកាសនោះ លោក ស៊ី ជីនពីង បានប្រកាសប្តេជ្ញាជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងអង្ករ» ព្រមទាំងពន្លឿនគម្រោងនានាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជា៕