សំនេរ របស់ លោក ផែង វណ្ណៈ សរសេរថា មន្ត្រីនគរបាល និង ប្រជាពលរដ្ឋហួសចិត្ត នៅពេលលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាសមត្ថកិច្ចអោយចាប់ អ្នកបេីកបររថយន្តស្ទូច និងព្រូឡាន បញ្ជូនទៅតុលាការដោយចោទប្រកាន់ថាជាចោរលួចកុងតែន័រ ។ មហាជនកំពុងរិះគន់ខ្លាំងទៅលេីចំណាត់ការមួយនេះដោយហេតុថា អ្នកបេីកបររថយន្ដស្ទូច និងព្រូឡាន មិនមែនជាចោរដូចដេីមបណ្ដឹងប្ដឹងនោះទេ គឺពួកគាត់ទាំង២ ត្រូវបានមនុស្សម្នាក់ដែលមានលេខទូរស័ព្ទ ០៩៧ ២៦ ៨២ ២៦៧ បានទាក់ទងអោយមកជួយស្ទូច កុងតែន័រមួយដោយត្រូវរ៉ូវគ្នាក្នុងតម្លៃឈ្នួល ៧០ដុល្លារ ។ ពេលមកដល់រៀបចំស្ទូច ត្រូវបានស្ត្រីអ្នកចាំឃ្លាំងហាមមិនអោយស្ទូច ហេីយបានរាយការណ៍ទៅថៅកែថាមានគេមកស្ទូច កុងតែន័រ ។ បន្ទាប់ពីដឹងថា កុងតែន័រនេះមានបញ្ហា អ្នកបេីកបររថយន្តស្ទូច និង ព្រូឡាន មិនបានស្ទូចដាក់លេីរថយន្តទេ គឺទម្លាក់ទុកវិញហេីយបេីកឡានចេញទៅវិញ ចំណែកអ្នកហៅទៅស្ទូចក៏ជិះម៉ូតូចេញទៅបាត់ដែរ ។ បន្ទាប់មកមន្ត្រីនគរបាលមូលដ្ឋានបានតាមចាប់រថយន្តស្ទូចនេះបន្ទាប់ពីបេីកបរចេញបាន២-៣ គ.ម ។
ករណីនេះ សមត្ថកិច្ចនគរបាលបានសុំគោលការដឹកនាំពីលោក ថេង សំណាង ព្រះរាជអាជ្ញារង ដេីម្បីសុំអោយអ្នកបេីកបរ និងព្រូ ត្រលប់ទៅផ្ទះវិញ ហេីយសមត្ថកិច្ចតាមស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទ ០៩៧ ២៦ ៨២ ២៦៧ ដេីម្បីមកសាកសួរ តែលោកព្រះរាជអាជ្ញារងមិនព្រមខ្លាចដេីមបណ្ដឹងបង្ហោះ ហ្វេសប៊ុក ។ យូរៗមន្ត្រីអនុវត្តច្បាប់ខ្លាចដេីមបណ្ដឹង អត់ធ្វេីការផ្អែកលេីមូលដ្ឋានច្បាប់ ?