លោក ផែង វណ្ណៈ រិះគន់ចំៗចំពោះចំណាត់ការរៀបចំសណ្តាប់ធ្នាប់របស់មន្ត្រីខណ្ឌទួលគោក

ភ្នំពេញ៖ លោក ផែង វណ្ណៈ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងទៅលើការអនុវត្តការងាររបស់មន្ត្រីសាលាខណ្ឌទួលគោក ពាក់ព័ន្ធនឹងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនាពេលថ្មីៗនេះ។

ក្នុងប្រតិកម្មនោះ លោក ផែង វណ្ណៈ បានបញ្ជាក់ថា លោកគាំទ្រការរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែលោកមិនអាចទទួលយកបាននូវសកម្មភាព «ច្រងេងច្រងាង» និងកង្វះការយោគយល់របស់មន្ត្រីចំពោះប្រជាពលរដ្ឋ ជាពិសេសករណីហាមឃាត់មិនឱ្យពលរដ្ឋទម្លាក់ផ្លែទុរេនទាំងដែលប្រើពេលត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

ក្រៅពីនេះ លោកក៏បានរិះគន់យ៉ាងចាស់ដៃទៅលើលិខិតបំភ្លឺរបស់រដ្ឋបាលខណ្ឌ ដោយលោកចាត់ទុកថា ជាការប្រើប្រាស់អំណាចគំរាមកំហែងពលរដ្ឋឱ្យលុបវីដេអូ និងបង្ខំឱ្យសុំទោសជាសាធារណៈ។ ជាចុងក្រោយ លោកបានផ្ញើសារឌឺដងទៅកាន់មន្ត្រីទាំងនោះថា ប្រសិនបើសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់មានភាព «កាចខ្លាំង» បែបនេះ គួរតែស្នើសុំថ្នាក់លើទៅឈរជើងនៅសមរភូមិជួរមុខវិញ ទើបជាការប្រសើរសម្រាប់ជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *