ភ្នំពេញ៖ លោក ផែង វណ្ណៈ បានចេញមុខធ្វើការអំពាវនាវយ៉ាងទទូចដល់ម្ចាស់រថយន្ត និងអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ សូមមេត្តាមានការយោគយល់ និងផ្តល់សិទ្ធិអាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ (រថយន្តពេទ្យ) ដែលកំពុងបំពេញភារកិច្ច។
តាមរយៈសារផ្សព្វផ្សាយរបស់លោក បានចោទសួរ និងក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ ដោយត្រូវបញ្ឈប់រាល់សកម្មភាពរារាំង និងត្រូវជៀសផ្លូវជាបន្ទាន់នៅពេលឮសំឡេងស៊ីរ៉ែន។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យអ្នកបើកបរទាំងអស់ចូលរួមចំណែកសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជនរងគ្រោះឱ្យបានទាន់ពេលវេលា ខណៈពេលវេលាមានតម្លៃស្មើនឹងជីវិត។
លោក ផែង វណ្ណៈ ក៏បានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងយល់ដឹងពីសិទ្ធិអាទិភាពរបស់រថយន្តសង្គ្រោះ ដើម្បីសុវត្ថិភាព និងការទទួលខុសត្រូវរួមគ្នាក្នុងសង្គម៕