ឃា!ត់ខ្លួ/នគ្រូបង្រៀនម្នាក់នៅស្រុកឯកភ្នំ ពាក់ព័ន្ធករណីរំ!លោ/ភសិស្សស្រីអាយុក្រោម ១៥ឆ្នាំ រយៈពេលជាង ១ឆ្នាំ និងមានរឿងអាស្រូវសូកប៉ាន់លុយបញ្ចប់រឿង

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃា!ត់ខ្លួ/នជនសង្ស័យជាគ្រូបង្រៀនម្នាក់ កាលពីព្រឹកមិញនេះ ពាក់ព័ន្ធនឹងករណីរំ!លោ/ភស្ដសរាយ (រំលោភសេពសន្ថវៈ) លើក្មេងស្រីរងគ្រោះអាយុក្រោម ១៥ឆ្នាំ ជាច្រើនដង ដែលសកម្មភាពនេះបានកើតឡើង និងអូសបន្លាយពេលជាងមួយឆ្នាំមកហើយ នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានដ៏រសើបមួយបានបង្ហើបឱ្យដឹងថា មុនពេលបែកធ្លាយដល់ដៃសមត្ថកិច្ច និងសាធារណជន រឿងរ៉ាវនេះធ្លាប់ត្រូវបានព្យាយាមបិទបាំងម្តងរួចមកហើយ ដោយម្ដាយរបស់ក្មេងស្រីរងគ្រោះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមទទួលប្រាក់ចំនួន ៣,៥០០ ដុល្លារអាមេរិក ពីជនសង្ស័យ ដើម្បីជាថ្នូរនឹងការសម្របសម្រួលបញ្ចប់រឿង មិនដាក់ពាក្យបណ្តឹងប្តឹងផ្តល់តាមផ្លូវច្បាប់។
ទន្ទឹមនឹងការឃា!ត់ខ្លួ/នជនសង្ស័យនេះដែរ មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គម កំពុងតាមដានយ៉ាងក្ដៅគគុក និងបង្ហាញការរះ!គ/ន់យ៉ាងខ្លាំង ចំពោះព័ត៌មានអសកម្មភាពមួយចំនួន ដែលលេចឮថា មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន បានទទួលប្រាក់ចំនួន ១,០០០ ដុល្លារអាមេរិកបន្ថែមទៀត ពីជនសង្ស័យ ដើម្បីជួយរត់ការក្នុងសំណុំរឿងនេះ។

ទាក់ទងនឹងការចោទប្រកាន់ និងព័ត៌មានលេចឮជុំវិញករណីទទួលលុយសូកប៉ាន់នេះ រហូតមកទល់ពេលនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពុំទាន់មានការចេញមុខបកស្រាយបំភ្លឺ ឬចេញសេចក្តីប្រកាសព័ត៌មានផ្លូវការណាមួយនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *