រឿងអ្វីឱ្យប្រាកដ? សមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ ចុះវាយខ្នោះពលរដ្ឋនៅហ្គ្រេនភ្នំពេញ រួចដោះចេញវិញ ធ្វើឱ្យមានការតវ៉ាយ៉ាងក្តៅគគុក!

ផ្អើលនៅម្តុំហ្រ្គេនភ្នំពេញរាស្រ្តស្រែករកសារព័ត៌មានអោយជួយផ្សាយ !! លោកផែងវណ្ណះបានឲ្យដឹងរឿងនេះថា…ម៉ោង​ ៣:២៥​ នាទី​ កណ្តាល​អាធ្រាត្រ​ថ្ងៃ​ទី​ ៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ ខ្ញុំ​កំពុង​លង់លក់​ក្នុង​ដំណេក​ ស្រាប់​តែឮសម្លេងប្រជាពលរដ្ឋ​ស្រែក​រកឈ្មោះខ្ញុំ​ ពូ​ ផែង​ វណ្ណៈ​ ជួយផង​គេមកចាប់មនុស្សឆៅៗគ្មានដីកា​ ? ខ្ញុំ​ភ្ញាក់​ពី​ដំណេក​ក៏ទាញ​ទូរស័ព្ទ​មកមេីល​ ឃេីញវីដេអូ​មួយថត​អំពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោកឧត្ដមសេនីយ៍​ទោ​ ហេង​ រតនា​ ស្នងការ​រង​ទទួល​បន្ទុក​ចរាចរណ៍​ ចុះទៅ​ចាប់​វ៉ៃខ្នោះ​ប្រជាពលរដ្ឋ​នៅ​ ហ្គ្រេនភ្នំពេញ​ ។ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រតិកម្ម​ខ្លាំង​ក្លា​ កម្លាំង​នគរបាល​ចរាចរ​ក៏ដោះខ្នោះដៃចេញហេីយនាំគ្នាចាកចេញទៅ​ ។

ដោយពេលនេះនៅយប់​អាធ្រាត្រ​នៅឡេីយ​ ស្អែក​ខ្ញុំ​ទាក់​ទង​ទៅសួរនាំ​ប្រជាពលរដ្ឋ​ និង​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ​ តេីមាន​រឿងអី​ពិតប្រាកដ​ ?

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *