ជំរាបសួរ ខ្ញុំជាជនរងគ្រោះដូចបងវីរៈកងទ័ពដែល ដែលនាងខ្ញុំបានទិញទូរស័ព្ទពីហាង លក់ទូរស័ព្ទ Mr.8 gaming នៅថ្ងៃសៅរ៍ទី4 ខែកក្កដាឆ្នាំ2026 នាងខ្ញុំបានបា.ញ់លុ.យកក់ដំបូង៛40,000 បន្ទាប់មក ៛560,000 ដើម្បីទិញទូរស័ព្ទ 17 premix ពណ៍ទឹកប្រាក់ ហើយខាងអ្នកដឹកបានដឹកមកនៅថ្ងៃសៅរ៍ទី4 ខែ កក្កដា ឆ្នាំ 2026 រាល់ការឆែកមើលអីវ៉ាន់គឺដូចគាត់បង្ហាញតាម Facebook បន្ទប់មកខ្ញុំបានចុចចូលឆែកដើម្បីប្រើប្រាស់ តែជាក់ស្តែងខ្ញុំបានតេសហើយដើម្បីធ្វើតាមការណែនាំរបស់គាត់តែទូរស័ព្ទប្រើអត់កើត ដោនលោតកម្មវិធីអត់បាន ខ្ញុំក៏យកទូរស័ព្ទឲខាងជាងទូរស័ព្ទ ហើយជាងទូរស័ព្ទបានបញ្ជាក់ថា

ទូរស័ព្ទនេះមិនអាចដោនលោតកម្មវិធីបានទេ ហើយ ភ្ជាប់ Internet រឺ Wi-Fi មិនកើតទេ ខ្ញុំបានទៅជាងធ្វើទូរស័ព្ទជាច្រើនកន្លែងនៅតែចម្លើយជាងដូចគ្នា។ បន្ទប់មកការពីថ្ងៃទី 9 ខែ កក្កដា ឆ្នាំ 2026 នាងខ្ញុំបានទាក់ទងទៅខាងហាងលក់ទូរស័ព្ទ Mr.8 gaming បព្ជាក់ពីហេតុផងថាទូរស័ព្ទខ្ញុំប្រើអត់កើតទេបង ដោនលោតកម្មវិធីអ្វីក៏អត់បានដែល ចឹងហើយខ្ញុំបានសុំប្តូរ

ទូរស័ព្ទដោយសុំយកជាប្រាក់ដែលខ្ញុំបានទិញ 17 premix តម្លៃ 150$ វិញខាងហាងគេឆ្លើយតបថាមិនអាចប្តូរយកលុយវិញទេ ( ទូរស័ព្ទបានផ្ញើទៅខាងវិញហើយទូរស័ព្ទគ្មានការខូចខាតអ្វីទាំងអស់) ខ្ញុំបានសូមអង្វរគាត់ថាខ្ញុំសុំប្តូរយកលុ.យវិញដោយសារអ្នកផ្ទះរបស់ខ្ញុំគាត់មានជំងឺជាទម្ងន់ តែខាងហាងលក់ទូរស័ព្ទមិនព្រមហើយគាត់បានជេរប្រមា.ថខ្ញុំសម្តីដែលមិនអាចទទួលយកបាន ហើយថែមទាំងឲខ្ញុំទៅជួបផ្ទាល់ថាចង់ឃើញមុខ ហើយគំ.រា.មគំ.ហែងខ្ញុំថានិងប្តឹងហើយផុសរូបតាម Facebook ដោយរូបនាងខ្ញុំផ្ទាល់ពិតជាពិបាកចិត្តខ្លាំងណាស់ ខ្ញុំមិនដែលជួបរឿងនិងការប្រមាថបែបនេះទាល់តែសោះ នាងខ្ញុំធ្វើការធនាគារ

ខ្លាចប៉ះពាល់ដល់ធនាគារក៏សុំអធ្យាស្រ័យឲ្យខាងហាងទិញទូរស័ព្ទវិញ ដោយគេទិញចូលតម្លៃ 40$ វិញ គេថាគេចង់ទិញចូល 10$ រឺ 5$ ជាគោលការណ៍ខាងគេ តែពេលទិញចូលហាងគេវិញខាងហាងមិនបានបព្ជាក់អំពីរការទិញចូលក្នុងតម្លៃដូចគេថា $10 , $5 រឺ 40$ គេថាជាសិទ្ធិរបស់គេ ហើយពាក្យពេជ្យដែលនិយាយដូចបងវីរៈកងទ័ពផងដែរ ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយ ខ្ញំខ្លាចគេប្តឹងនិងប៉ះពាល់ដល់ធនាគារដែលខ្ញុំធ្វើការ ក៏ព្រមសុំទោសគេ ដែលខ្ញុំមិនមែនជាអ្នកខុសសោះ ខ្ញុំយំបណ្តើរ ឆាតទៅគេកុំឲផុសក្នុង Facebook រឺប្តឹងខ្ញុំអីបង ជេរខ្ញុំថែមទៀតកាន់តែខ្លាំង ខ្ញុំជាជនរងគ្រោះម្នាក់ខ្ញុំចង់ឲថ្នាក់ដឹកនាំដាក់ទោសបុគ្កលរូបនិង និងសងលុ.យមករូបនាងខ្ញុំវិញ ខ្ញុំក្រណាស់សន្សំលុយបានតិចតួចថាទិញទូរស័ព្ទដើម្បីយកមកធ្វើការរឺខលទៅអ្នកផ្ទះដោយក្តីនឹករលឹក បែរជាជួបរឿងបែបនេះ ខ្ញុំពិបាកចិត្តមិនហ៊ានប្រាប់អ្នកផ្ទះរឺអ្នកដទៃខ្លាចគេប្តឹងថែមទៀត រាល់ឆាតជាមួយខាងហាង Mr.8 gaming គេឲខ្ញុំចោល ហើយថែមពីនេះប្លុកខ្ញុំចោលទៀត ។ ចឹងហើយខ្ញុំគ្មានភក្តុតាំងអ្វីក្រៅពី ការបាញ់ប្រាក់ពីធនាគារទៅឲខាងហាងនិងទេបង
សូមបងជួយសម្រួលនិងយោគយល់ដល់នាងខ្ញុំដើម្បីឲខាងហាងបាញ់លុយមករូបនាងខ្ញុំវិញ អរគុណដល់ថ្នាក់ដឹកនាំកំពូលគ្រប់ជាន់ថ្នាក់ ដែលបានខ្នាស់ខ្នែងជួយដល់ប្រជាពលរដ្ឋស្លូតត្រង់និងបងៗវីរៈកងទ័ព្ទដល់អង់អាចរបស់ពួគយើង ខ្ញុំជូនពរដល់បងៗវីរៈកងទ័ពទាំងអស់ដែលបានការពារប្រជាពលរដ្ឋទាំងអស់រួចផុតជីវិតពីការឈ្លានពានរបស់ចោរសៀម សូមបងៗវីរៈកងទ័ព មានសុខភាពល្អ និង ជៀសផុតពីគ្រោះភ័យទាំងឡាយទាំងពួង ៕
ប្រភព៖ Ren Chanrith