អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់កាលពីថ្ងៃទី១២ ខែសីហាថា កិច្ចសហប្រតិបត្តិការយោធារវាងចិន និងកម្ពុជា គឺជាកិច្ចការធម្មតា និងមិនមែនធ្វើឡើងដើម្បីប្រឆាំងនឹងភាគីទីបី ឬពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ។
លោកបានសង្កត់ធ្ងន់ថា ចិនមានជំហរច្បាស់លាស់ក្នុងការគាំទ្រឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការចរចា។ ក្នុងនាមជាមិត្តល្អរបស់ប្រទេសទាំងពីរ ចិនត្រៀមខ្លួនជានិច្ចក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព ដើម្បីផលប្រយោជន៍រួមនៃប្រជាជនទាំងសងខាង។
សូមទស្សនាវីដេអូខាងក្រោមនេះ