(សៀមរាប)៖ មហាជនសម្តែងការត្រេកអរ និងកោតសរសើរជាខ្លាំង ក្រោយលោក ផែង វណ្ណៈ បានចាត់តំណាងនាំយកទូរស័ព្ទថ្មីកេសតម្លៃ ៤០០ដុល្លារ និងថវិកាចំនួន ២លានរៀល ទៅប្រគល់ជូនបងប្រុសទាហាន រិ រិទ្ធ ដល់មន្ទីរពេទ្យខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត និងស្អំផ្លូវចិត្ត។
ការឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីយុទ្ធជនរូបនេះ ដែលជាកងទ័ពជួរមុខប្រចាំការនៅប្រាសាទតាមាន់ បានរងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកលក់ទូរស័ព្ទម្នាក់ឈ្មោះ ចិន្តា សុវណ្ណារី ខណៈដែលលោកកំពុងសម្រាកព្យាបាលជំងឺ។ ជាមួយគ្នានេះ មហាជនកំពុងប្រតិកម្មយ៉ាងខ្លាំង និងសំណូមពរឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះអ្នកលក់រូបនោះ ដើម្បីផ្តល់យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរដល់កងទ័ពជាតិ៕