តក់ស្លុត! នារីជាអ្នករាំ (Dancer) វ័យក្មេងម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបន្សល់ទុកលិខិតបណ្តាំដ៏ក្រៀមក្រំ

មានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា នារីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នករាំ (Dancer) បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបន្សល់ទុកនូវលិខិតបណ្ដាំចុងក្រោយមួយច្បាប់ បង្ហាញពីភាពទាល់ច្រក និងការឈឺចាប់ជាខ្លាំង។

យោងតាមខ្លឹមសារនៅក្នុងលិខិតបណ្ដាំ ជនរងគ្រោះបានរៀបរាប់ទាំងក្ដីក្ដុកក្ដួល ដោយបានសុំទោសទៅកាន់ឪពុកម្ដាយ ដែលរូបនាងតែងតែធ្វើឱ្យពួកគាត់ខ្មាសគេតាំងពីតូចមក។ ចំពោះមូលហេតុចម្បងដែលរុញច្រានឱ្យនាងដើរដល់ផ្លូវទាល់ច្រកបែបនេះ គឺដោយសារតែនាងត្រូវបានគេបញ្ឈប់ពីការងារ គួបផ្សំនឹងការជំពាក់បំណុលគេវ័ណ្ឌក រកច្រកចេញមិនឃើញ។ នៅចុងបញ្ចប់នៃលិខិតនោះ នាងក៏បានផ្ដាំផ្ញើឱ្យឪពុកម្ដាយជួយមើលថែទាំចៅ (កូនរបស់នាង) ជំនួសរូបនាងផងដែរ។

ក្រោយការលាចាកលោករបស់នារីរងគ្រោះ មហាជនជាច្រើនបានសម្ដែងការសោកស្ដាយជាខ្លាំង និងបានចូលរួមផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសពចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *