ភ្នំពេញ៖ បន្ទាប់ពីមានករណីស្ត្រីម្នាក់ប្រើពាក្យសម្តីជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើកងទ័ព ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពេលនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីរូបនោះទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ មន្ត្រីនគរបាលបានបញ្ជាក់ច្បាស់ៗថា ករណីនេះមិនមានការយោគយល់ឡើយ ពោលគឺត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ជុំវិញករណីនេះ ឯកឧត្តម ហ៊ុន ជា បានសម្តែងមតិបែបឌឺដងតាមរយៈបណ្តាញសង្គមថា ស្ត្រីរូបនេះបានល្បីឈ្មោះដល់ទៅ ៣ ដំណាក់កាល៖ ទី១ ល្បីព្រោះតែការជេរប្រមាថ, ទី២ ល្បីពេលសមត្ថកិច្ចនាំទៅវាស់កម្ពស់ និងថតរូប, និងទី៣ គឺល្បីពេលដូរសម្លៀកបំពាក់ទៅជាឯកសណ្ឋានអ្នកទោស។
សូមទស្សនាវីដេអូខាងក្រោមនេះ