ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំងក្លាលើបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីប្តីប្រពន្ធម្ចាស់ហាងលក់ទូរស័ព្ទមួយគូ បានប្រើពាក្យសម្តីជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើវីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ ពេលនេះអត្តសញ្ញាណរបស់ពួកគេត្រូវបានរកឃើញហើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសជាប្តីមានឈ្មោះ ងួន សុគន្ធី ដែលធ្លាប់ជាអតីតបេក្ខភាពចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក MasterChef Khmer របស់ស្ថានីយ៍ទូរទស្សន៍ CTN។
ការបញ្ចេញអត្តសញ្ញាណនេះ បានធ្វើឱ្យមហាជនកាន់តែខឹងសម្បារ និងទាមទារឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះទង្វើដែលបានប្រមាថដល់កិត្តិយសកងទ័ព ដែលជាកម្លាំងការពារជាតិដ៏ពិសិដ្ឋ៕
សូមទស្សនាវីដេអូខាងក្រោម


