រឿងរ៉ាវដ៏សោកសៅ! បងស្រីបង្ហោះសារទាំងទឹកភ្នែក ក្រោយប្អូនស្រីបង្កើតដែលជាទីស្រឡាញ់ចាកចេញទៅចោលទុកឱ្យនៅឯកោ

ភ្នំពេញ៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីនារីម្នាក់បានបង្ហោះសាររៀបរាប់ទាំងក្តីឈឺចាប់ ក្រោយការបាត់បង់ប្អូនស្រីបង្កើតឈ្មោះ ចាន់ ស្រីពង្ស (Luo Shujin) ដែលជាសាច់ញាតិជិតស្និទ្ធបំផុតក្នុងជីវិត។

តាមរយៈសំណេរដ៏រំជួលចិត្ត បងស្រីរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា នាង និងប្អូនស្រីគឺជាក្មេងកំព្រាឪពុកម្តាយដែលធំធាត់ជាមួយគ្នា មានតែគ្នាពីរនាក់បងប្អូនប៉ុណ្ណោះ។ នាងបានរំឭកពីអនុស្សាវរីយ៍ និងចំណង់ចំណូលចិត្តរបស់ប្អូនស្រី ដែលជាមនុស្សស្រស់ស្អាត រៀនពូកែ និងស្តាប់បង្គាប់។

ទោះបីជាប្អូនស្រីបានសម្រេចចិត្តចាកចេញពីនាងទៅយ៉ាងណាក៏ដោយ ក៏បងស្រីរូបនេះនៅតែប្រកាសថា នឹងនៅតែចងចាំ និងរង់ចាំប្អូនស្រីជានិច្ចរហូតដល់ដង្ហើមចុងក្រោយ។ សារនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកអានជាច្រើនបានចូលរួមសម្តែងការសោកស្ដាយ និងផ្តល់កម្លាំងចិត្តដល់បងស្រីដែលកំពុងជួបទុក្ខសោកមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *