អត្ថបទពេញនិយម

អត្ថបទផ្សេងៗ

ព័ត៌មានកីឡា (មានច្រើនទៀត)

អប់រំ-សុខភាព (មានច្រើនទៀត)

វិភាគ-ស្រាវជ្រាវ

វប្បធម៌ និងអរិយធម៌

ប្រាសាទចតុមុខ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្របានឃើញ

ប្រាសាទចតុមុខ ជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្រឃើញ មានប្រាសាទ នៅតំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់ ។ សូមបញ្ជាក់ថា ប្រាសាទនេះទើបតែតភ្ជាប់ព្រះកេស រូបបដិមាចតុមុខនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ...

ពិធីបុណ្យ ភ្ជុំបិណ្ឌ

ពិធីបុណ្យកាន់បិណ្ឌឬហៅថា “បុណ្យភ្ជុំបិណ្ឌ” គឺជាបុណ្យប្រពៃណីរបស់ខ្មែរ ដែលមានតាំងពីសម័យបុព្វកាលរហូតរៀងមក ។ បុណ្យកាន់បិណ្ឌនេះ មិនមានឃើញតម្រាណាមួយដែលកំណត់ច្បាស់ថា ផ្តើមធ្វើចាប់ពីពុទ្ធសករាជទីប៉ុន្មាន ឬក្នុងរជ្ជកាលស្តេចអង្គណានោះឡើយ គឺឃើញតែ ប្រារព្ធធ្វើតៗគ្នាដរាបមកដល់សព្វថ្ងៃនេះ។ និយមន័យសំខាន់ក្នុងការធ្វើបុណ្យនេះគឺដើម្បីឧទ្ទិសកុសលបញ្ជូនទៅចំពោះវិញ្ញាណក្ខន្ធបុព្វការីជនមានជីដូនជីតាមាតាបិតាញាតិការ ៧ សន្តានដែលបានចែកឋានធ្វើមរណៈកាលទៅ ។ នៅក្នុងសាស្រ្តាសម្រាយមួយដែលមានឈ្មោះថា (សាស្រ្តាវិជ្ជាធម៌) បានរៀបរាប់បញ្ជាក់ថា ៖ មានព្រះថេរៈមួយព្រះអង្គមានព្រះនាមព្រះឧបគុត្តថេរ លោកបានហោះជ្រែកទម្លុះមហាប្រថពីទៅកាន់មហានរកដោយកម្លាំងឫទ្ធានុភាពរបស់ព្រះហាថេរនោះ ដោយមានផ្កាឈូកមាសទ្រព្រះអង្គផង។ លុះទៅដល់ឋាននរកពួកអស់សត្វនរកក៏បានដកដង្ហើមចេញចូលបានធូរស្រួលក៏នាំគ្នាមកក្រាបថ្វាយបង្គំព្រះមហាថេរក៏បានសម្តែងធម្មទេសនាជាសន្តាប់នៃពពួកនរកទាំងឡាយ។នាគ្រានោះ ក្រោយពីបានស្តាប់ព្រះធម៌ និងឱវាទព្រះមហាថេររួចហើយពួកសត្វនរកទាំងឡាយផ្តាំផ្ញើ...

ក្រសួង​វប្បធម៌​នឹង​បង្ហាញ​វីដេអូឯកសារ ប្រវត្តិ​បុរាណ​ដ្ឋាន​ខ្មែរដ៏​ល្អ​ឯក​មួយ​

ស្រះ​ដំរី​ គឺ​ជា​រមណីយដ្ឋានមួយ​ដែល​ក្រសួង​វប្ប​ធម៌​ និងវិចិត្រសិល្បៈ កំពុង​ធ្វើ​វីដេអូឯក​សារ ក្នុង​គោល​បំណង​បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់​ត្រកាល​ និងប្រវត្តិនៃ​តំបន់​មួយ​នេះ។ បុរាណ​ដ្ឋាន​ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ដែន​មួយ​យ៉ាង​ជ្រៅ​ក្នុង​ព្រៃ​ភ្នំ​ ស្ថិតក្នុង​ឃុំខ្នង​ភ្នំ​ ស្រុកស្វាយលើ ខេត្ត​សៀម​រាប​ មិន​សូវ​មាន​អ្នក​ស្គាល់​ ឬអ្នក​ទៅ​ដល់​នោះ​ទេ​។ ពេល​នេះ​ក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ កំពុង​ធ្វី​វីដេអូឯក​សារ​ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​សាធារណៈ​បាន​ស្គាល់​ បាន​ដឹង​ពី​ជំនឿ​វប្បធម៌​នៅ​ក្នុង​តំបន់​មួយ​នេះ​ និង​បង្ហាញ​ប្រវត្តិ។ នេះ​តាម​ការ​បញ្ជាក់​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌។ លោក​បន្ថែមឲ្យ​ដឹង​ថា​ គម្រោ​ងវីដេអូឯកសារនេះនេះ​ក្រសួង​ធ្វើ​មាន​រយៈ​ពេល​១៥ ទៅ​២០​នាទី​ ។​...