ពីឡុតរុស្សីម្នាក់បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងក្នុងពេលពួកភេរវជនឡោមពទ្ធ័

6287

ប្រពន្ធ័ព៍ត៌មានរុស្សីបានផ្សាយនៅថ្ងៃម្សិលមិញនេះថា អាកាសយាននិករុស្សីម្នាក់ដែលបានស្លាប់នៅក្នុង ប្រទេសរុស្សីត្រូវបានទទួលងារជាវិរជនរបស់ជាតិ។ របាយការណ៍ព៍ត៌មានបានឲ្យដឹងទៀតថា ពីឡុតរូប នេះបានសម្រេចចិត្តជាចុងក្រោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងជាជាងឲ្យពួកភេរវជនជីហាតចាប់បាន ទាំងរស់ ដែលនេះជាវិរភាពដ៏អស្ចារ្យមួយសម្រាប់ពលរដ្ខរុស្សីម្នាក់នេះ។

image

លោកRoman Filipovអាកាស យននិករុស្សីដែលបើកយន្តហោះចម្បាំងប្រភេទSukho-25ត្រូវពួកភេរវជនបាញ់ធ្លាក់នៅខេត្តIdlib នៃប្រ ទេសស៊ីរី។គាត់នៅរស់ដោយសារគន្លាស់កៅអីយន្តលោតចុះមកក្រោម ប៉ុន្តែពេលធ្លាក់មកដល់ដីមានរបាយការណ៍គាត់ត្រូវពួកឧទ្ទាមភរវជនបាញ់សម្លាប់។ ប៉ុន្តែប្រភពព៍ត៌មានរុស្សីបានផ្សាយថា គាត់បានបំ ផ្ទុះគ្រាប់សម្លាប់ខ្លួនឯងដើម្បីជៀសវាងពីការចាប់ខ្លួនទាំងរស់។

ទូរទស្សន៍រុស្សីTV Zvezdaដែលគ្រប់គ្រ ងដោយកងទ័ពរុស្សីបានរាយការណ៍ថា លោកពីឡុតរូបនេះត្រូវបានប្រគល់ងារជាវិរជនរុស្សី និងដែលគេស្គាល់ថាជាវិរជនផ្កាយមាសរបស់ប្រទេស៕

image