Home ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

Block title

មុខរបរពុះឬស្សីលក់របស់ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ រស់ក្នុងភាពសុខដុមរមនាយ៉ាងក្រៃលែង

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្នុងភូមិក្ដុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំប្រកបរបរពុះឬស្សីធ្វើរនាបលក់ទទួលបានជីភាពធូរធារល្អប្រសើរ ។ លោក អុល អឿន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើបានអោយដឹងថា លោកប្រកបរបរពុះឬស្សី ធ្វើរនាបលក់នេះរយៈពេល ៧ ឆ្នាំមកហើយៗ វាជួយឱ្យមាន ជីវភាពរបស់គាត់សមរម្យ មានលុយកាក់សម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារស្រួលគួរសមដែរ ។ លោក អុល អឿន បន្តទៀតថា គាត់ដើរទិញឬស្សីពីប្រជាពលរដ្ឋនៅជិតៗភូមិ និងភូមិផ្សេងៗ...

ប្រជាពលរដ្ឋអបអរសាទរ និង គំរោងសាងសង់ផ្លូវចំនួន៣ខ្សែគឺផ្លូវលេខ៥០,៥២និង៥៤ដែលមានប្រវែង១.៧០០ម៉ែត្រ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ លោក កែវ ពៅប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះថាៈការសាងសង់ផ្លូវក្រាលកៅស៊ូACបីខ្សែក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង១.៧០០ម៉ែត្រ ចាក់ដីឡើងកំពស់០,៦ម៉ែត្រនិងក្រាលកៅស៊ូAC០,០៥ម៉ែត្រ, ទទឹង៨ម៉ែត្រនិងក្រាលកៅស៊ូAC៦ម៉ែតដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពកែលំអរសោភ័ណភាព បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំង ។ លោកកែវ ពៅបានអោយដឹងទៀតថាៈថវិកាដែលយកមកសាងសង់ជាថវិការបស់ក្រសួងអនុវត្តគំរោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងត្រូវបានការសហការនិងអបអរសាទរពីប្រជាពលរដ្ឋដោយអនុវត្តការសាងសង់ទៅបានដោយរលូន។ លោកកែវ ពៅក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាងផ្លូវសូមមានការយោគយល់ ផលប៉ះពាល់មួយចំនួននៅពេលសាងសង់ផ្លូវទាំងបីខ្សែក្នុងសង្កាត់ផ្សារឆ្នាំងនេះ។ តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន,ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល,ឯកឧត្តមឈួរ ច័នឌឿន,លោកកែវ ពៅដែលបានគិតគូរនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេចនិងឯកឧត្តមមានសុខភាពល្អដេីម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕

រកឃើញងៀតបបែល ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងការបន្លំដាក់បន្ថែមទំងន់សារធាតុមានសណ្ឋានដូចចាហួយទៅក្នុងបង្គារ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយបានការសហការ ពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ) និងបបែលក្រៀម ផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែល ចំនួន ៣០ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងបានរកឃើញកាបន្លំដាក់បន្ថែមទំងន់សារធាតុមានសណ្ឋានដូចចាហួយទៅក្នុងបង្គារ ចំនួន ១៥...

សំណាងល្អចេះលោតចេញទាន់ !

Hermien ជាឈ្មោះរបស់សត្វគោនេះដែលបានលោតចេញពីឡាននៅពេលគេដឹកវាយកទៅកន្លែងកាប់គោ ។ ប្រជាជនបានស្រាក់គ្នារកលុយដើម្បីទិញយកគោនេះ ។ ក្នុងរូប Hermien លោតកញ្ឆេងនៅលើវាលស្មៅនាថ្ងៃទីមួយរបស់វា ក្នុងមជ្ឈមណ្ឌលថែរក្សាគោចាស់ នៅ Zandhuizen ប្រទេសហូឡង់ ។

ការប្រកួតប្រឡងស៊ីម្ទេស!!

កាលពីថ្ងៃទី៩ធ្នូកន្លងមកនេះនៅខេត្តជាងស៊ីប្រទេសចិនបាន រៀបចំប្រឡង ស៊ីម្ទេសក្នុងអាងទឹកក្តៅដោយតម្រូវអោយបេក្ខជន ម្នាក់ៗត្រូវស៊ីម្ទេស អោយបានច្រើនបំផុត។ ជាលទ្ធផលមាននារីម្នាក់ស៊ីម្ទេសអស់២០ផ្លែក្នុងថេរៈវេលា១នាទីឈ្នះជាជើងឯក។