Block title

(Update) ផ្លូវជាតិលេខ៤ អាចធ្វើចរាចរបានឡើងវិញដូចធម្មតាហើយ

(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានបើកឲ្យធ្វើចរាចរលើផ្លូវជាតិលេខ៤ដូចធម្មតាវិញហើយនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ បន្ទាប់ពីផ្អាកការធ្វើការចរាចររយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារបញ្ហាទឹកជំនន់ហូរកាត់ផ្លូវ។ យោងតាម អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា «សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ថ្ងៃនេះ (21-7-18) ក្នុងនាមអាជ្ញាធរខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថា ពេលនេះផ្លូវជាតិលេខ៤ អាចធ្វើដំណើរបានឡើងវិញហើយ។...

រ៉េចង្កូតរថយន្តក្រឡាប់ផ្ងារជើង របួសស្រាលម្នាក់

ស្រុកព្រៃនប់៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២០ ខែ០៧ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតនៅភូមិតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បង្កឡើងដោយខ្លួនឯង រថយន្តម៉ាក ស្តារុិច ពណ៌ស ពាក់ស្លាកលេខ 2AQ-2641 ទិសដៅពី ភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ ចិន ធៀនហ្វា...

ជើងខ្លាំងកម្ពុជា រឿង សោភ័ណ្ឌ អាចផ្ដួល Thut Tidath មុនទឹកទី៥បានឬទេ ?

ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងកម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ធុត ទីដាត(Thut Tidat)លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី២១កក្កដា ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ សោភ័ណ្ឌដែលទើបតែត្រឡប់មកពីប្រកួតនៅប្រទេសបារាំងនោះគេបានប្រកួត២-៣លើកហើយដោយសុទ្ធតែបានទទួលជ័យជំនះ ។ចំពោះអ្នកប្រដាល់ថៃ ធុត ទីដាត វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះឡើយ ចំពោះសោភ័ណ្ឌនៅស្រុកខ្មែរគេសោយរាជក្នុងប្រភេទទម្ងន់៦៧គីឡូក្រានេះហើយ ។ សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៦០ដងឈ្នះ១៤០ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ ដង ។ចំពោះធុត ទីដាត វិញគេមានប្រវត្តិប្រកួតចំនួន៥៥ដង...

រឿង សារ័ត្ន មិនខ្លាចអ្នកលេងកែងខុន ក្រុងថេប

ភ្នំពេញ: អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ ប្រកាសប្រកួតជាមួយកំពូលអ្នកលេងកែងថើខុន ក្រុងថេប(Khon Krongthep) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២២កក្កដា។ សារ័ត្នជាអ្នកប្រដាល់ដែលមានរបៀបវ៉ៃល្អដែរតែនៅពេលជួបជាមួយគូប្រកួតដែលមានថ្វីកែងល្អនោះគេបែរជាញញើតហើយច្រើនតែវ៉ៃចេញលែងរួចតែម្ដង ។គេនៅចាំបានថាអ្នកប្រដាល់ការបង្ហាញមុខនៅស្រុកខ្មែរជាលើកដំបូងខុន ក្រុងថេបប្រើកែង និងកណ្ដាប់ដៃផ្ដួលជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌឲ្យសន្លប់នៅទឹកទី១ ។ មានអ្នកប្រដាល់កម្ពុជាមិនតិចទេ ដែលត្រូវសន្លប់ក្រោថ្វីកែងអ្នកប្រដាល់ថៃរូបនេះ ហើយអ្នកប្រដាល់ថៃរូបនេះក៏ធ្លាប់សន្លប់ដោយសារអ្នកប្រដាល់កម្ពុជាញឹកញាប់ដែរ ។ សារ័ត្នមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ ៥៨ដង ចាញ់១៥ដង និងស្មើពិន្ទុ ៣ ដង ។ គេជាអ្នកប្រដាល់ដែលក្លាហានគ្រាន់បើនិងមានផ្លែវ៉ៃក៏មិនអន់ដែរ...

លោកអ៊ូចសាវឿនអភិបាលរង ស្រុកកណ្ដាលស្ទឹងបានចុះពិនិត្យ សណ្ឋានភាពទឹកនៅឃុំដើមឫស !

កណ្ដាល៖ នៅថ្ងៃទី១៩ខែកក្ដដាឆ្នាំ២០១៨លោកអ៊ូចសាវឿនអភិបាលរងស្រុកកណ្ដាលស្ទឹង នឹងរួមដំណើរចូលរួមមានមន្រ្តីជំនាញធន់ធានទឹកនឹងលោកក្រុមប្រឹក្សាឃុំបានចុះពិនិត្យសណ្ឋានភាពជាក់ស្ដែងនៃការរងគ្រោះនៃទឹកជំនន់ដែលជន់លិចនៅក្នុងឃុំដើមឫសនៃស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ លោកអ៊ូចសាវឿនបានប្រាប់ភ្នាក់ងារអោយដឹងដែរថា៖ សណ្ឋានភាពជាក់ស្ដែងឃុំដើមឫសត្រូវទឹកជន់លិចកាត់ផ្ដាច់ផ្លូវចរាចរណ៏ទាំងស្រុងដែលមិនអាចអោយប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តឫម៉ូតូបានទេបើគាត់ចង់ធ្វើដំណើរត្រូវតែលុយទឹក។ លោកបានបន្តទៀតថា៖នៅឃុំដើមឫសមានចំនួន៤ភូមិហើយភូមិដែលបានទទួលរងគ្រោះដោយសារទឹកជំនន់មានចំនួន៣ភូមិទី1ភូមិសាម៉ផលប៉េះពាល់ស្រូវលើផ្ទៃដីចំនួន២០ហិកតាទី2ភូមិអន្លង់ព្រីងផលប៉េះពាល់ស្រូវលើផ្ទៃដីចំនួន២៥ហិកតានិងទី3ភូមិទែនផលប៉េះពាល់ស្រូវលើផ្ទៃដីចំនួន២០ហីកតាក្នុងនោះមានស្រូវកំពង់ចេញផ្លែ២៥ហិកតាស្រូវជិតទុំ១៥ហិកតាក្រៅពីរនោះស្រូវទើបតែនឹងព្រួសបានរយះពេលពីរ១០ថ្ងៃទៅ១៥ថ្ងៃសរុបលើផ្ទែដីចំនួន៦៥ហិកតា។ ហើយខ្ញុំអំពាវនាវបងប្អូនប្រជាពលរដ្ឋ នៅតំបន់ទឹកលិច សូមប្រុងប្រយ័ត្នខ្ពស់ និងរកទីទួលសុវត្ថិភាព ពេលស្នាក់សម្រាកក្នុងផ្ទះ ឬធ្វើដំណើរ ប្រយត្ន័សត្វសិរពិស គ្រោះថ្នាក់ដោយយថាហេតុអ្វីមួយ ដូចជាផ្ទះបាក់ស្រុត តាមដងផ្លូវដែលមានទឹកហូរកាត់ខ្លាំង សុំកុំដើរឆ្លងកាត់ ព្រោះគ្រោះថ្នាក់មើលមិនឃើញនោះទេ៕ ដោយ សនសុភ័ក្ដ