Block title

កម្មការនីរោងចក្រ កាលីតុន ដួលសន្លប់បន្តបន្ទាប់ដោយមិនដឹងមូលហេតុ

កំពង់ចាម៖ រោងចក្រ កាលីតុន ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមម៉ោង ២និង៣០នាទី រសៀលនេះ មានកម្មការនី បានដួលសន្លប់ចំនួន៧៥នាក់ ក្នុងនោះ មានផ្ទៃពោះ ១នាក់ ដោយមិនទាន់ដឹងពីមូលហេតុ ហើយកម្មការនីទាំងនោះ ត្រូវបានដឹកទៅព្យាបាល នៅមន្ទីរពេទ្យ ស្រុកជើងព្រៃ។

ឯកឧត្តម លី ឡេង ៖ ស្នើឲ្យកងកំលាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបរាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតី បើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងការ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នឹងសុវត្តិភាពនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុង នោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកំលាំងប្រដាប់ អាវុធ ទាំង៣...

សកម្មភាពគណបក្សនយោបាយនានា ក្នុងសប្តាហ៍ទីពីរ នៃការឃោសនាបោះឆ្នោត

ភ្នំពេញ - ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សនយោបាយ ចំនួន ១៧ លើ ២០ បានធ្វើសកម្មភាព លើកលែងតែគណបក្សពន្លឺថ្មី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរក្រោក គ្មានសកម្មភាព ។ គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពគ្រប់រាជធានី ខេត្ត តាមរូបភាព ជួបជុំតាមស្នាក់ការគណបក្ស តាមទីកន្លែងប្រមូលផ្តុំ ប្រគុំតន្ត្រី ចាក់មេក្រូតាមទីស្នាក់ការគណបក្ស...

មន្ត្រី គ.ជ.ប សូមធ្វើការរំលឹកជាថ្មីម្តងទៀត

ភ្នំពេញ - លោក ឌឹម សុវណ្ណរុំ បានថ្លែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ថា “ការបោះឆ្នោតគ្មានការប្រព្រឹត្តទៅ៣ថ្ងៃទេ គឺមានតែមួយ ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ពីម៉ោង៧ ព្រឹកដល់ម៉ោង៣រសៀល“ ។ លោកបន្តថា សម្រាប់ការចុះផ្សាយព័ត៌មានមិនពិត (ក្លែងបន្លំ) ទាក់ទងទៅនឹងការបោះឆ្នោត គឺមានតែការបោះឆ្នោតអាណត្តិទី៦នេះទេ ដែលមានការចុះផ្សាយព័ត៌មាន មិនពិតធ្វើឲ្យមាន ការប៉ះពាល់ដល់សង្គម...

អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត, ប្រឈមនឹងការផាកពិន័យតាមច្បាប់បោះឆ្នោត

ភ្នំពេញ - លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតបានទេ ដោយថា គ្មានច្បាប់ណាចែងបែបហ្នឹងនោះទេ ប៉ុន្តែអ្នកទាំងនោះត្រូវប្រឈមនឹងការពិន័យជាប្រាក់តាមច្បាប់បោះឆ្នោតកំណត់។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា គិតត្រឹមព្រឹកនេះមានករណីបណ្តឹងបែបនេះ ចំនួន៥ ដែលកើតមាននៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ប៉ុន្តែស្ថិតនៅដំណាក់កាលសម្របសម្រួលនៅឡើយ។ លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា...