Block title

ថាមិនឱ្យដឹកចឹងទេ កុំអាងបង់លុយអស់ហើយ ដឹកមកច្រងាងទាំងថ្ងៃ ត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្របួចជាប់

ខេត្តត្បូងឃ្មុំ ៖ រថយន្តកែឆ្នៃ មួយគ្រឿង ដឹកឈើ ប្រមាណ 7 ម៉ែត្រគូប គ្មានច្បាប់ អនុញ្ញាតិ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ឃាត់ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើទន្លេបិទដើម្បីចាត់ការតាមផ្លូវច្បាប់ តែយ៉ាងណាប្រតិបត្តិការនេះឃាត់បានតែរថយន្ត និងឈើប៉ុណ្ណោះខណៈម្ចាស់ដាក់មេប្រូចបាត់ស្រម៉ោល មិនទាន់ចូលខ្លួនមកដោះស្រាយនោះទេ បើទោះបីម្ចាស់ឈើត្រូវបានគេស្គាល់យ៉ាងច្បាស់ក៏ដោយ ។ បេីតាមការឱ្យដឹងពីមន្ត្រីមេព្រៃថា ការឃាត់រថយន្តខាងលើនេះបានធ្វើឡើងនៅវេលា ម៉ោងប្រម៉ាណ ៤ និង៣០ នាទីរសៀលថ្ងៃទី១៦...

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ដែលរងការខូចខាតដោយទឹកជំនន់ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង

(ព្រៃវែង)៖ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូ ព្រមទាំង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៨ បានចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ទន្លេមេគង្គ ប្រវែង៨,៧០០ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ទៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន។ ក្រៅពីការចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានដែកដែលរងការខូចខាតនេះ...

ប្រទេសវេណេហ្សូអេឡាប្រកាសឈប់ប្រើលុយដុឡាអាមេរិកហើយ

រដ្ឋាភិបាលនៃប្រទេសវេណេហ្សូអេឡាបានប្រកាសនៅថ្ងៃទី១៦ខែតុលាថា ប្រទេសរបស់ខ្លួនសម្រេចចិត្ត លះបង់លុយដុឡាអាមេរិកចចោលឈប់យកមកទូទាត់ក្នុងមុខជំនួញទៀតហើយហើយរាល់ការផ្លាស់ប្តូរមុខទំនិញលើទីផ្សារគឺប្រើប្រាស់ប្រាក់EUជំនួសវិញ។ លោក Tareck El Aissami អនុប្រធានាធិបតីវេណេហ្សូអេឡាបានប្រកាសជាផ្លូវការណ៍ថា៖ ការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងការ៉ាកាស បានធ្វើឲ្យគាំងជាប់នូវរាល់លទ្ធភាពនៃការបន្តធ្វើជំនួញដោយប្រើប្រាស់ប្រាក់ដូលាអាមេរិកតទៅទៀតហើយនៅលើទីផ្សារផ្លាស់ប្តូរមុខទំនិញរបស់វេណេហ្សូអេឡា។ លោកអនុប្រធានាធិបតីថ្លែងទៀតថា៖ ការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសរបស់យើង គឺជាសកម្មភាពមិនស្របច្បាប់និងរំលោភទៅលើច្បាប់អន្តរជាតិទាំងស្រុង៕

ថិប កាសាន់ទ្រេនីកូល សម្លឹងរកកៅអី កីឡាអូឡាំពិក២០២០

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូកម្ពុជាថិបកាសាន់ទ្រេនីកូល (Casandre Nicol Tubbs) ដែលជាកូនកាត់អាមេរិកដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Takwondo President Cup 2018 ប្រចាំទ្វីបអាមេរិកឡាទីន នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិកដែលប្រព្រឹត្តចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ តុលា ឆ្នាំ២០១៨។ លោក ជាតិ ខេមរា ជាគ្រូបង្វឹកតេក្វាន់ដូបាននិយាយថា កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូល (CasandreNicolTubbs)ដណ្ដើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៦២គីឡូក្រាមនេះធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់លេខ៧ពិភពលោកដើម្បីចូលរួមវគ្គជម្រុះនិងមានសិទ្ធិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០។ លោកបានបន្តថា...

សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនយុវជនម្នាក់រួមនឹងថ្នាំញឿនបីកញ្ចប់ធំ…!

កណ្ដាល៖ បញ្ហាគ្រឿងញៀននៅតែរើកដុះដាលខណះអាជ្ញាធរមានសមត្ថកិច្ចខិតខំផ្សព្វផ្សាយយ៉ាងណាក៏ដោយនូវតែមានយុវជនមួយចំនួនបានធ្លាក់ខ្លួនជាមួយនឹងការភ្លើតភ្លើនជាមួយនឹងគ្រឿងញៀននេះដ៍ដែល។ ជាក់ស្ដែងនៅថ្ងៃអង្គារ០៧កើតខែអស្សុជឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃ១៦ខែតុលា ឆ្នាំ ២០១៨ សមត្ថកីច្ចស្រុកអង្គស្នួលបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កើតហេតុនៅចំណុចផ្លូវលំភូមិជង្រុក ឃុំ ម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល ។ លោក មាន.សំណាងអធិការនគបាលស្រុកអង្គស្នួលបានប្រាប់អោយភ្នាក់ងារយើងដឹងថា៖ ជនសង្ស័យ ០១នាក់ឃាត់ខ្លួនមានឈ្មោះធី សៀកហុងភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត សព្វថ្ងៃនៅភូមិ...