Block title

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប

នៅថ្ងៃទី ១៨ តុលា ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍។ លោកបានជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - សហភាពអឺរ៉ុប មានគម្រោងដឹកនាំក្រុមហ៊ុនមួយចំនួនទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩ ដើម្បីណែនាំក្រុមហ៊ុននៅអឺរ៉ុបមួយចំនួនធំថែមទៀតទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ព្រោះក្រុមធុរកិច្ចអ៊ឺរ៉ុបមានជំនឿនិងទុកចិត្តកម្ពុជា...

ក្មេងស្រី២នាក់ប្រទះឃើញដេកស្លាប់ក្នុងផ្ទះ នៅស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖ ប្រភពពីមន្ត្រីនគរបាលស្រុកបរិបូរណ៍បានឲ្យដឹងថាក្មេងស្រី២នាក់បានស្លាប់នៅលើផ្ទះក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍សង្ស័យជាករណីឃាតកម្មបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ជនរងគ្រោះទាំង២នាក់រួមមានទី១-ឈ្មោះ អ៊ុល លក្ខណា ភេទស្រី អាយុ១៤ឆ្នាំ ទី២-ឈ្មោះ អ៊ុល ធីតា ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ប្រភពដដែលបន្តថាបច្ចុប្បន្នកម្លាំងជំនាញកំពុងត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យ និងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អ្នកប្រដាល់មិនសូវល្បី ហេង វាសនា មានឱកាសប្រកួតជាមួយអ្នកប្រដាល់បារាំង

ភ្នំពេញ: ហេង វាសនា ក្លិបព្រៃទទឹងខេត្តបាត់ដំបងបានទទួលឱកាសប្រកួតជាមួយអ្នកប្រដាល់បារាំងណាជីប.ដ.ហ្ស៊េលូឌី (Najib D’Jeloudi) លើសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២០តុលាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣.៥០គីឡូក្រាម ។ នេះជាឱកាសដ៏កម្រមួយរបស់អ្នកប្រដាល់កម្ពុជារូបនេះ ។ វាសនាមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងនោះទេ ហើយមួយរយៈនេះគេមិនសូវមានឱកាសបានឡើងមកប្រកួតនៅភ្នំពេញទៀតផង ។នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកប្រដាល់កម្ពុជារូបនេះដើម្បីស្វែងរកទីផ្សារប្រកួតជាមួយអ្នកប្រដាល់បរទេសឲ្យបានកាន់តែច្រើន ថែមទៀត ។ បើគេចាញ់ក្នុងការប្រកួតនេះឱកាសដើម្បីបានប្រកួតជាមួយអ្នកប្រដាល់បរទេសលើកក្រោយៗទៀតទំនងជាលំបាកហើយតែបើគេប្រកួតឈ្នះគេនឹងមានឱកាសច្រើនថែមទៀត ។ វាសនាមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤០ដង ចាញ់១២ដងនិងស្មើពិន្ទុ៣ ដង ។ ចំពោះអ្នកប្រដាល់បារាំងណាជីប .ដ.ហ្ស៊េលូឌីវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរបានមួយលើកហើយ ។ គេជាអ្នកប្រដាល់ថ្មីដែលហាត់នៅប្រទេសថៃ ។ គេមិនខ្លាំងឡើងតែក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរគេមានកណ្ដាប់ដៃធ្ងន់ណាស់...

ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីរដ្ឋបាលកីឡានៅសៀបរាម

ភ្នំពេញ៖ សិក្ខាសាលាស្ដីពីរដ្ឋបាលកីឡាដែលរៀបចំដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡានៅខេត្តសៀមរាបនោះបានបញ្ចប់ហើយនៅថ្ងៃទី១៨តុលា ។ វគ្គនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១៦តុលាមកម្ល៉េះដោយមានការចូលរួមពីលោកម៉ិល កាដូអគ្គនាយករងកីឡា ។ នេះជាវគ្គដែលគាំទ្រ និងឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំយុវជន និង កីឡាហើយវាគ្មិនដែលចូលរួមឧទ្ទេសនាមក្នុងវគ្គនេះសុទ្ធតែជាមន្ត្រីកីឡាធំៗ ។ វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡានេះមានសិក្ខាមចូលរួមចំនួន៣០នាក់អញ្ជើញមកពីមន្ទីរអប់រំយុវជននិងកីឡាខេត្ត ៥ រួមមានខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តសៀមរាប ។ នេះជាវគ្គដ៏សំខាន់មួយសម្រាប់មន្រ្តីកីឡា គ្រូបង្វឹកកីឡា និង អ្នកជាប់ពាក់ព័ន្ធជាមួយកីឡាដែលត្រូវស្វែងយល់ពីរដ្ឋបាលកីឡាដែលក្នុងមានទាំងវិធីសាស្រ្តគ្រប់គ្រងកីឡា គ្រប់គ្រងការប្រកួត វិធីរៀបចំព្រឹត្តិការណ៍ប្រកួត ដ្វែងយល់ពីដូពីង...

មន្ទីសង្គមកិច្ចអតីតះយុទ្ធជននិងយុវនិតិសម្បទាប្រារព្វទិវាមនុស្សចាស់កម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មនុស្សចាស់និងមន្ត្រីចូលនិវត្តន៍ចំនួន៦១៧នាក់បានចូលរួមក្នុងទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិក្រោមប្រធានបទ (សមាគមមនុស្សចាស់ជាយន្តការដ៍សំខាន់ក្នុងការចូលរួមបង្កើតសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ គ្រួសារនិងសង្គមជាតិ) ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន ប្រធានមន្ទីសង្គមកិច្ចអតីតះយុទ្ធជននិងនិតិសម្បទាខេត្តកំពង់ឆ្នាំងលោក ថោងចំរើន រួមនិងមន្ត្រីនានាក្នុងខេត្តនិងមនុស្សចាស់ជរាមន្ត្រីរាជការចូលនិវត្តន៍ចូលរួមចំនួន៦១៧នាក់ផងដែរ ។ពិធីនេះធ្វើឡើងនៅថ្ងៃទី១៨តុលា២០១៨នៅក្នុងសាលានយោបាយខេត្តកំពង់ឆ្នាំង ។ ប្រធានមន្ទីសង្គមកិច្ចអតីតយុវនិតិសម្បទាខេត្តកំពង់ឆ្នាំងបានលើកឡើងនៅក្នុងទិវាមុស្សចាស់ថា ទិវាមនុស្សចាស់កម្ពុជានិងមនុស្សចាស់អន្តរជាតិ១តុលា២០១៨ក្រោមប្រធានបទ(សមាគមន៍គឺជាយន្តការដ៍សំខាន់ក្នុងការចូលរួមបង្កើតសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ គ្រួសារនិងសង្គមជាតិ) ។ ការជួបជុំអ៊ុំ ពូមីងដែលជាមនុស្សចាស់ថ្ងៃនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីរុំលឹកដល់គុណូបការះរបស់មនុស្សចាស់កម្ពុជាបុព្វការីជនជីដូនជីតាឪពុកម្តាយដែលបានក៍សាងនិងបន្សល់ទុកកេរ្ត៍មរតដ៍ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយ ។...