Home ព័ត៌មានកីឡា

ព័ត៌មានកីឡា

No posts to display

Block title

តើនរណានឹងឡើងទៅជុំទី៣ ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement?

ភ្នំពេញ: សម្រាប់ថ្ងៃទី១៨សីហានេះក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនឹងមានអ្នកប្រដាល់ចំនួន២រូបទៀតមានសំនាងកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣បន្ត ។ អ្នកប្រដាល់កំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម និង លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យបានកក់កៅអីសម្រាប់ជុំទី៣មុនគេហើយក្នុងខណៈដែលអ្នកប្រដាល់ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក និង សេក ចៅជូតខ្ទាតចេញពីការប្រកួតមុនគេដែរនោះ ។ សប្ដាហ៍នេះតាំង តាក់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់វុត្ថា លាន់លីញក្លិបអង្គរធំ ។ តាំង តាក់កាលពីជុំទី១គេបានផ្ដួលអ្នកប្រដាល់ផ្ដួលអ្នកប្រដាល់ភើយ ថាក្លិបស្វាយរលំឬទ្ធិជ័យឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ។ចំពោះវុត្ថា...

ឯ,ឧ ម៉ៅ ភិរុណ បានប្តឹងលោក លី សាម៉េត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង បទប្រមាថទៅសាលាដំបូងរាជធានីភ្នំពេញ … !

កណ្ដាល៖ លោកអភិបាលខេត្តកណ្ដាល ប្តឹងលោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដូចការអះអាងកន្លងមក ឯ,ឧ ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នឹងលេងផ្លូវច្បាប់ជាមួយលោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ឥឡូវនេះ ឯ,ឧ អភិបាលបានប្តឹងមែន...

កម្ពស់ទឹកទន្លេមេគង្គបានស្រកចុះវិញជាបន្តបន្ទាប់ រយៈពេល៣ថ្ងៃ គិតចាប់ពីល្ងាចថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤សីហានេះ

ត្បូងឃ្មុំ៖ បើតាមការអោយដឹងពី ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តត្បូងឃ្មុំ លោក យា វឿន បានអោយដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ទឹកទន្លេមេគង្គ មានកម្ពស់ ១៥.០៩ម៉ែត្រ គឺបានស្រកចុះ ០.១៩ម៉ែត្រ បើធៀបនឹងម្សិលមិញ។ សូមបញ្ជាក់ថា កម្ពស់ទឹកដែលស្ថិតក្នុងការប្រុងប្រយ័ត្នប្រកាសអាសន្ន មាន កម្ពស់១៥.២០ម៉ែត្រ។យ៉ាងណាក៏ដោយ បើទោះបីជាទឹកស្រកស្ថិតក្រោមកំរិតប្រុងប្រយ័ត្នវិញហើយក៏ដោយ ប៉ុន្តែប្រជាជនដែលរងគ្រោះទឹកជំនន់លិចផ្ទះសំបែងដែលត្រូវ ផ្លាស់មករស់នៅលើទីទួលសុវត្តិភាពក្នុងខេត្តត្បូងឃ្មុំទាំងមូល នៅមិនទាន់បានត្រឡប់ទៅរស់នៅតាមលំនៅឋានវិញនៅឡើយទេ។ប្រជាពលរដ្ឋដែលរស់នៅតាមទីទួលសុវត្ថិភាពក្នុងភូមិទន្លេបិទ...

ចុះចោលផ្ទះលួចទៅមានប្រពន្ធចុង ប្រពន្ធដើមរកឃើញទារអោយទៅផ្ទះវិញ

ស្ទឹងត្រែង៖ នេះជាករណីប្តីលួចមានប្រពន្ធចុងចុះចោលប្រពន្ធដើមពីឆ្នាំ ក្រោយមកប្រពន្ធដើមតាមរកឃើញនៅអូរពងមាន់ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១កំពង់ជីះរម៉កជាមួយប្រពន្ធចុងនឹងកូនមានក្តីសុខ ស្រាប់តែប្រពន្ធដើមចុះមកក្របួចខោទាញឡើងឡានទៅស្រុកវិញ គាត់និយាយថាតាមរកយូហើយទើបនឹងឃើញ។

ឆ្នាំ២០១៩ផ្លូវក្រាលកៅស៊ូតាមបណ្តោយទន្លេមេគង្គខេត្តកំពង់ចាមនឹងតភ្ជាប់ដល់ផ្លូវជាតិលេខ៦អាខេត្តកណ្តាលហើយ

កំពង់ចាម៖ ដំណឹងគួរឲ្យរីករាយ សម្រាប់អ្នកដំណើរទាំងអស់ឆ្នាំ ២០១៩ ខាងមុខនេះផ្លូវក្រាលកៅស៊ូប្រវែងជាង ៦០ គីឡូម៉ែត្រតាមបណ្តោយទន្លេមេគង្គខេត្តកំពង់ចាម នឹងស្ថាបនាហើយរួចរាល់ពោល គឺអ្នកដំណើរអាចឆ្លងមកកាន់ផ្លូវជាតិលេខ ៦ អា ចំណុចរកាកោង ខេត្តកណ្តាលដោយសុវត្ថិភាព។ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាមឲ្យដឹងនៅថ្ងៃទី ១៤ សីហានេះថា ខណ:នេះយើងបានជួសជុលបន្ទាន់ ដោយប្រើប្រាស់ថ្មចាក់ឈូសលុបជង្ហុកបានប្រវែងជិត ៦គីឡូម៉ែត្រ តភ្ជាប់ជាមួយផ្លូវក្រាលក្រួសក្រហមប្រវែង ១០...