No posts to display

Block title

អ្នកខ្លាំង១៦រូបដែលឈ្នះនៅជុំទី១រង់ចាំតស៊ូនៅជុំទី២

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានបញ្ចប់វគ្គជម្រុះជុំទី១ហើយដោយរកបានអ្នកប្រដាល់ជើងខ្លាំង១៦រូបដែលបានប្រកួតឈ្នះក្នុងវគ្គជម្រុះជុំទី១ដែលមានអ្នកប្រដាល់៣២រូបចូលរួម ។ ក្នុងការប្រកួតជម្រុះចុងក្រោយនោះអ្នកប្រដាល់ជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ធបានយកឈ្នះអ្នកប្រដាល់ឈ្មោះលីន វិបុលក្លិបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ។ ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងខ្លាំគ្រាន់បើ ។ពួកគេចាប់ផ្ដើមវាយសម្រុកលើគ្នាទៅវិញទៅមកដោយគ្មានសំចៃកម្លាំងឡើយ ។ ទោះជាយ៉ាងនេះក៏ដោយក៏ការវ៉ៃចេញរបស់ប៊ុនសង់មានប្រសិទ្ធិភាពជាង ។ បន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះជ័យ ប៊ុនសង់បានទទួលជ័៏យជំនះលើលីន វិបុលដោយពិន្ទុ ។ប៊ុនសង់ត្រៀមខ្លួនដើម្បីប្រកួតជម្រុះជុំទី២បន្តទៀត ឯ វិបុលខ្ទាតចេញពីការប្រកួតត្រឹមនេះ ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់យ៉ន ពិសីក្លិបសាលវ័ន្ដកីឡាប្រកួតឈ្នះអ្នកប្រដាល់អាន ទាវក្លិបយុវវាលស្បូវដោយពិន្ទុ ។ អាជ្ញាកណ្ដាលទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យពិសីឈ្នះអាន...

កាណាដារត់រកអាមេរិចជួយរឿងចិនចាប់អ្នការទូតពីរនាក់?

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី១៤ធ្នូនេះថារដ្ឋាភិបាលកាណាដា កំពុងរត់រកអាមេរិចជួយ ករណីចិនបានចាប់ជនជាតិខ្លួនឃុំពីរនាក់ហើយ បន្ទាប់ពីកាណាដាចាប់ខ្លួនកូនស្រីក្រុមហ៊ុន Huiwei។ រដ្ឋមន្រ្តីការបរទេសអាមេរិចលោកPompeoបានថ្កោលទោសចិនរឿ ងចាប់ ជនជាតិកាណា ដា២នាក់នោះ។ ទន្ទឹមនេះមន្រ្តីជាន់ខ្ពស់កាណាដាកំពុងរត់ទៅជួបអាមេរិចដើម្បីសុំប្រឹក្សារឿងនេះ។

គោលបំណង៣នៃការកសាងវិមានឈ្នះ ឈ្នះ?

ការកសាងវិមានឈ្នះ ឈ្នះមានគោលបំណង៣ដ៏ខ្លី៖ ទី១ គឺជាការរំឭកដឹងគុណនិងចង់បង្ហាញនូវ គុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ថាតើអ្វីទៅជានយោបាយឈ្នះ ឈ្នះ? តើនយោបាយឈ្នះ ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈម ពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តន៍នយោបាយឈ្នះ ឈ្នះតាមរបៀបណា? តើការបានដាក់ចេញនូវគោលគំនិតនយោបាយឈ្នះ ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយ ពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា?...

កម្មករជាង១៥០០នាក់ ផ្ទុះការតវ៉ាទៀមទារអោយថៅកែរោងចក្របញ្ចប់កិច្ចសន្យា…!

កណ្ដាល៖ នៅរសៀលនះកម្មករនៅរោងចក្រហ្វៀងយីដែលស្ថិតនៅក្នុងឃុំសៀមរាបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ចំនួនមួយពាន់ប្រាំរយនាក់(១៥០០)ផ្ទុះការតវ៉ាទៅនឹងថៅកែរោងចក្រហេតុការណ៍កើតឡើងនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នេះ។ ស្រ្ដីឈ្មោះមឿនសាម៉នអាយុ៣២ឆ្នាំបានប្រាប់ភ្នាក់យើងអោយដឹងថា៖ ពួកគាត់ជាច្រើនអ្នកមិនពេញចិត្តទៅនឹងថៅកែរោងចក្រហើយរដ្ឋបាលដែលមិនបានបំពេញបំណងរបស់ពួកគាត់ដែលស្នើរសុំតាមគោលការណ៍របស់កម្មករទីមួយស្នើរសុំបើកលុយអាណាត្តិ (គឺលុយអតិភាពប្រចាំឆ្នាំ) ទីពីរគឺលុយបាយថ្ងៃត្រង់ទីបីគឺត្រូវអោយមានគ្រូពេទ្យស្រីប្រចាំរោងចក្រ។ ប្រភពមួយដែលសុំលាក់ឈ្មោះបានប្រាប់ភ្នាក់ងារយើងអោយដឹងថា៖ ការទៀមទាររបស់កម្មករនេះវាផ្ទុយពីរច្បាប់ការដោយរោងចក្រកំពុងតែដំណើរសុខៗក្រុមកម្មករសុំអោយថៅកែផ្ដាច់់កិច្ចសន្យាបញ្ឈប់ដើម្បីទូទាត់លុយជូនពួកគាត់(កម្មករ)។ គួបញ្ជាក់ថា: កម្មករដែលផ្ទុះការតវ៉ាពេលនេះគឺមកពីការញួសញង់ពីសហជីបនានា ដែលជាសកម្មភាពបំពុលបរិស្ឋាននៅក្នុងសង្គមដើម្បីផលប្រយោជន៍ខ្លួនមិនគិតផលប្រយោជន៍បងប្អូនកម្មករហើយធ្វើឲ្យកម្មករបាត់អាជីបពីរការកាត់ដេរក្នុងរោងចក្រឬសិបកម្មនៅក្នុងប្រទេសកម្ពុជា នៅពេលថៅកែរោងចក្រក្ស័យធន់៕ ដោយ សនសុភ័ក្ដ

ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋអស់០១ខ្នង នៅខេត្តសៀមរាប

ប្រភពពីមន្ត្រីប៉ូលីសនៃស្នងការនគរបាលខេត្តសៀមរាប មានករណីអគ្គិភ័យឆេះផ្ទះ ពលរដ្ឋ ០១ខ្នង នៅថ្ងៃសៅរ៍០៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥-១២-២០១៨ ម៉ោង០៣:០០នាទី រំលងអធ្រាត ស្ថិតនៅក្រុមទី ០៩ ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប អគ្គីភ័យឆាបឆេះនេះមិនបានរាលដាលទេ ផ្ទះរបស់ជនរងគ្រោះមាន...