No posts to display

Block title

ក្រសួងសង្គមកិច្ច អំពាវនាវឲ្យជនពិការបញ្ឍប់ការច្រៀងតាមផ្លូវសាធារណ:

ក្រសួងសង្គមកិច្ច អំពាវនាវឲ្យជនពិការបញ្ឍប់ការច្រៀងតាមដងផ្លូវសាធារណ: ដើម្បីរក្សាបានសេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់។ ឯឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទាបានលើកទឹកចិត្តអោយក្រុមតន្រ្តីជនពិការរួបរួមគ្នាឡើងវិញជាក្រុមធំៗ ហើយទៅ ច្រៀងនៅក្នុងបរិវេណរម្មណីយដ្ឋានវត្តភ្នំ ដែលអាជ្ញាធរផ្តល់អោយ ដើម្បីធានាបានសេចក្តីថ្លៃថ្នូរ និងមិនប៉ៈពាល់សោភណ័ភាពរាជធានីភ្នំពេញ។ ការបន្តអំពាវនាវនេះ បន្ទាប់ពីក្រុមតន្រ្តីជនពិការនៅតែបន្តសម្តែងនៅតាមភ្លើងស្តុប តាមផ្សារ និងតាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ៈពាល់ដល់កិត្តិយសរបស់ជនពិការ ខណៈដែលអាជ្ញាធរបានធ្វើការហាមប្រាម។ ឯឧ.បានថ្លែងប្រាប់កុ្រមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីអប់អរសាទរទិវាមនុស្សគថ្លង់ហើយបានអៈអាងថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជា...

សុំឆ្ងល់…ហេតុអ្វីសាច់សត្វព្រៃនៅតែមានដាក់លក់ជាចំហនៅផ្សារស្ទឹងត្រែង

ស្ទឹងត្រែង៖ បើលោកអ្នកទៅដល់ទីរួមខេត្តស្ទឹងត្រែង សូមកុំភ្លេចចូលទៅទិញសាច់សត្វព្រៃនៅផ្សារស្ទឹងត្រែងព្រោះ មានការដាក់តាំងលក់យ៉ាងសង្ហារដោយអត់មានខ្លាចញញើតអ្នកណាម្នាក់ឡើយ។សាច់សត្វព្រៃមានគ្រប់សព្វតាំងពីសាច់ឈ្លូស ប្រើស ពង្រូល រហូតដល់ខ្លាត្រី។ យូរៗម្តងឃើញសមត្ថកិច្ចចាប់ដែរ ប៉ុន្តែគ្រាន់តែចាប់ឲ្យល្អមើលតែប៉ុណ្ណោះ។អ្នកលក់នៅតែលក់ដដែល ហើយមុខអ្នកលក់ក៏ដដែលៗ។គេមិនដឹងថាតើសមត្ថកិច្ចនៅទីនោះ វាងាប់ត្រគាកអស់ឬយ៉ាងណាបាន ជាមិនព្រមបង្ក្រាប? លោកចៅហ្វាយខេត្ត លោកចៅហ្វាយក្រុង លោកមេព្រៃ លោកមេបរិស្ថាន គួរតែយកចិត្តទុកដាក់ពីបញ្ហានេះផង ព្រោះពេលនេះកំពុងរងនូវការរិះគន់ខ្លាំងណាស់។បើអត់មានសមត្ថភាពធ្វើ ការត្រឹមតែរឿងប៉ុណ្ណឺងទេ គួរចុះចេញទៅ កុំឲ្យគេជ្រេញតែរឿងដដែលបែបនេះ៕

រន្ទះបាញ់សម្លាប់មនុស្សម្នាក់និងរបួសធ្ងន់៣នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ៖ គ្រោះធម្មជាតិដ៏សាហាវពិតជាមិនប្រណីដល់មនុស្សទេ ប្រសិនបើយើងមិនបានប្រុងប្រយត័្នទនេនោះវា នឹងសម្លាប់យើងបានគ្រប់វិនាទីទាំងអស់។ជាក់ស្តែងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៧ខែតុលានេះ មានហេតុការណ៍រន្ទះបាញ់ សម្លាប់ មនុស្សម្នាក់និងរបួសធ្ងន់៣នាក់នៅកតំបន់ភ្នំក្នុងភូមិសាស្ត្រភូមិ-ឃុំអូរឧកញាហេងស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។ អ្នកទាំង៣បានធ្វើដំណើរឡើងភ្នំទាំងក្នុងពេលមេឃងងឹតអួរអាប់ ខ្យល់ខ្លាំងរកកលនឹងភ្លៀងផ្លេ កបន្ទោរឆ្វេចឆ្វាច ផ្គរគ្រហឹមសឹងរង្គើរភ្នំទៅហើយ។ តាមប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា អ្នករបួសធ្ងន់ជាងគេម្នាក់ត្រូវបានអ្នកស្រុកសែងចុះមកមុន គេក្នុងចម្ងាយផ្លូវប្រមាណ៧គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ ចំណែកអ្នករបួស២នាក់ទៀតនិងសាកសពត្រូវ បានសែងចុះពីភ្នំជាបន្តបន្ទាប់៕

វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលពត័មានសាធារណះពីអាជ្ញាធមូលដ្ឋាន ខេត្តកំពង់ឆ្នាំងអាណត្តិទី២

កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿនបានធ្វើការជំរុញអោយអាជ្ញាថមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ស្រុកកំពង់លែងសហការជាមួយមន្ទីជំនាញត្រូវតែអនុវត្តអោយបានតាមតូនាទីភារកិច្ចរបស់ខ្លួនដោយបន្តដោះស្រាយនូវរាល់សំណូមពរចាំបាច់និងសំណូមពរតម្រូវការជូនប្រជាបលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានទាន់ពេលវេលាមិនត្រូវទុកអោយបញ្ហាថ្មីមានការកកស្ទះលើបញ្ហាចាស់នោះឡើយ ។ អភិបាលខេត្តកំពង់ឆ្នាំងធ្វើការជំរុញបែបនេះនៅថ្ងៃទី១៧តុលា២០១៨នៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលពតរ័មានសាធារណះរបស់អាជ្ញាធមូលដ្ឋាននិងប្រជាបលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណតិ្តឬី២ដើម្បីស្វែងរកដំណោះស្រាយពីទុកកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលមានការខ្វះខាតរបស់អាជ្ញាធថមូលដ្ឋានបំរើសេវ៉ាសាធារណះមិនបានល្អកន្លងមកនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោកជំទាវ ដោកសុទ្ធា អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន និងមានការចូលពីសមាជិកសមាជិការក្រុមប្រក្សាខេត្តអភិបាលស្រុក អភិបាលរងស្រុក មន្ទីអង្គភាពជំនាញជុំវិញខេត្តប្រធានការិយាលយ័ជំនាញអាជ្ញាធមូលដ្ឋានតំណាងប្រជាបលរដ្ឋចូលរួមចំនួន២១៨នាក់ ។ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន បានបំភ្លឺរាលសំណូមពរដែលនៅសេះសលពីឆ្នាំចាស់ឆ្លើយនិងសំណួរបស់តំណាងប្រជាពរដ្ឋនិងអាជ្ញាធមូលដ្ឋានដែលបានលើកឡើងនៅក្នុងវេទិការមានចំនួន១៥សំណូមពនិងសំណួដែលនៅសេសសល់១៣សំណូមពរទៀតអភិបាលខេត្តកំពង់ឆ្នាំងអោយអាជ្ញាធមូលដ្ឋានសហការជាមួយមន្ត្រីជំនាញសុំជាយោបល់ថ្នាក់លើត្រូវបន្តពិនិត្យនិងធ្វើការដោះស្រាយតាមនិតិវិធី ។ អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថាឃុំប្រឡាយមាសមានបញ្ហាយឺតយ៉ាវការធ្វើសំបុត្រកំណើតក្នុងនោះសាលាខេត្តនិងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវរកអោយឃើញថាការយឺតយ៉ាវមកពីបញ្ហាអ្វីបើមានរកឃើញកំហុសមន្ត្រីណាមួយដាក់ទណ្ឌកម្មតាមវិនយ័រដ្ឋបាលដើម្បីមិនអោយកើតមានបញ្ហានេះបានឡើយ ។ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការជំរុញដល់អាជ្ញាធនិងសមត្ថកិច្ចស្រុកកំពង់លែងមិនត្រូវអោយកើតមានផ្ទះបណ្តែតទឹកនិងត្រូវរួមគ្នាអោយប្រជាពលរដ្ឋត្រូវតាំងទីលំនៅគោកដើម្បីបរិស្ថានល្អពិសេសការពារអោយបានព្រៃលិចទឹកនិងដីសហគមន៍ការពារអោយបានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដីនៅជុំវិញភ្នំនាងកង្រីមិនអោយមានការរំលោភយកធ្វោះជាកម្មសទ្ធិឯកជន ។ នៅក្នុងប្រសាស្ត្របិទអង្គវេទិការនាពេលនេះប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណះបក្សប្រជាជនកម្ពុជាតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋជានិច្ចប៉ុន្តែការដោះស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិដូច្នេះប្រជាបលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើរាជរដ្ឋាផិបាលដែលកុំចេញការញុះញុងរបស់ក្រុមអគតិមួយចំនួនអោយសោះដូច្នេះបងប្អូនត្រូវតែជឿទុកចិត្តលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋភិបាល ៕

ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ ឈានដល់ការចាក់បេតុង

ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ មកដល់ពេលនេះ បានឈានដល់ការ ចាក់បេតុងជាបណ្តើរៗហើយ បន្ទាប់ពីការស្ថាបនាតំណាក់កាលទី១ត្រូវបានបញ្ចប់។ ជាមួយការសាងសង់លំនៅដ្ឋាន របស់បងប្អូន ដែលរដ្ឋបាលរាជធានីភ្នំពេញបានពុះឡូត៍ចែកជូន ក៏បាន នឹងកំពុងសាងសង់ ដែលបងប្អូនទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់នៅនឹងកន្លែង។ លោក លឺម វ៉ាង ប្រធានសហគមន៍សន្សំប្រាក់ស្ទឹងមានជ័យបានបញ្ជាក់ថា បន្ទាប់ពីការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ប្រវែង៣២៦ម៉ែត្រ ត្រូវបានបញ្ចប់ គម្រោងស្ថាបនាប្រឡាយស្ទឹងមានជ័យតំណាក់កាលទី២ ត្រូវបានអនុវត្តបន្ត។ គម្រោងទីពីរនេះ កំពុងចាក់បេតុងជញ្ជាំងប្រឡាយ ដែលមកដល់ពេលនេះ សម្រេចបានប្រមាណ១០០ម៉ែត្រហើយ ក្នុងគម្រោងប្រវែងសរុបប្រមាណជាង១៦០ម៉ែត្រ។ លោកបន្តថា...