Block title

លោកកូនយកម៉ូតូទៅបញ្ចាំ យកលុយចាក់បាល់ អ្នកម្ដាយយកលុយទៅលោះ តែគេមិនព្រម ឈ្លោះគ្នាផ្អើលខណ្ឌចំការមន

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចមុខសកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ស្រ្តីជាម្ដាយបានរៀបរាប់ថា គាត់មានផ្ទះសម្បែងនៅម្ដុំឃ្លាំងរំសេវ ដំបូង ដោយមានការសង្ស័យ គាត់និងកូនស្រីម្នាក់ទៀត បានជិះម៉ូតូមកកាស៊ីណូ Naga World ដើម្បីរកមើលកូនប្រុសគាត់ ហើយបានឃើញកូនប្រុសគាត់កំពុងរាប់លុយ ។លុះពេលឃើញកូនប្រុសនោះ ក៏គេចខ្លួនបាត់។ គាត់ដឹងថាកូនយកម៉ូតូមកបញ្ចាំ គាត់ក៏សុំឲ្យម្ចាស់ទីតាំងនោះ រក្សាទុកម៉ូតូគាត់នៅទីនោះសិន ដើម្បីគាត់ត្រឡប់ទៅផ្ទះ ដើម្បីយកកាតគ្រី និងលុយមកលស់ម៉ូតូវិញ។...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប លោក Sudiman Haseng ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំកម្ពុជា

នៅរសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ រួមមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានបន្តជួបពិភាក្សាការងារជាមួយ លោក Sudiman Haseng ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព...

សង្វៀនអាស៊ីអាគ្នេយ៍ អ្នកប្រដាល់កម្ពុជាជួបបរទេសចំនួន៣ គូ

ភ្នំពេញ:សម្រាប់ព្រឹកថ្ងៃអាទិត្យទី២៤មិថុនាលើសង្វៀនអាស៊ីអាគ្នេយ៍មានការប្រកួតរវាងអ្នកប្រដាល់កម្ពុជាជាមួយអ្នកប្រដាល់បរទេសចំនួន៣ គូ ។ ខ្លាចាស់នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រុស្ស៊ីអាតធឺ ស៊ូស៊ីនស្គី(Arthur Shushinsky)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ជំនិតជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើដៃមិនតែប៉ុណ្ណការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពទៀតផង ។ បន្ទាប់ដៃរចេញពីការប្រកួតមួយរយៈពេលវែងមកនោះជំនិតបានវិលមកកាន់សង្វៀនប្រដាល់វិញជាមួយនឹង ជ័យជំនះទៀតផង ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៦ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ ដង។ ចំពោះអ្នកប្រដាល់រុស្ស៊ីអាតធឺវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយដែលភាគច្រើនគេបានទទួលជ័យជំនះច្រើនជាងបរាជ័យ ។ អ្នកប្រដាល់រុស្ស៊ីរូបនេះចេះប្រើជង្គង់ និង កែងបានយ៉ាល្អ ឯ កណ្ដាប់ដៃរបស់កេធ្ងន់ណាស់ ។ គេមានប្រវត្តិ ប្រកួតចំនួន៣៣ដង ឈ្នះ២៥ដង ចាញ់៨ដង ។អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាបានល្អមើល...

ឃាត់ខ្លួនស្ត្រីម្នាក់ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន

ភ្នំពេញ ៖ នៅថ្ងៃ អង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ នៃស្នងការរាជធានី ភ្នំពេញ ដោយបានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្កិ...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំទន្លូង ស្រុកមេមត់

ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបណីយ៍កម្ម និង សំណង់ បានជំរុញអោយបងប្អូនប្រជាពលរដ្ឋដែលជា សមាជិកគណបក្ស ប្រជាជនកម្ពុជា ជួយណែនាំបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលធ្លាប់ចាញ់បោកគណបក្សសង្គ្រោះជាតិកន្លងមក ឲ្យពួកគាត់បានចូលរួមជាសមាជិកគណបក្សប្រជាជនផង ដោយថាបើយើងមិនហៅគាត់ទេ គាត់ក៏មិនដឹងថាមកចូលរួមជាមួយយើងតាមរបៀបណាទេ ។ ឯកឧត្តមថ្លែងក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១៨ ។ ក្នុងនោះផងដែរ...