Block title

សម្ដេចតេជោហ៊ុនសែន ៖ ថ្ងៃនេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបខ្ញុំ នៅខេត្តសៀមរាប (24/9/1998-24/9/2018)

សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវធ្វើអោយប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។ ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើអោយខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់តាំងពីពេលនោះមក។ ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប?បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ...

អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឲ្យគ្រប់សហគ្រាស និងអាជីវករទាំងអស់ត្រូវតែចុះបញ្ជីពាណិជ្ជកម្មជាចាំបាច់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ប្រយោជន៍នៃអាជីវកម្មស្របច្បាប់!

(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនការយល់ដឹង ក៍ដូចជាសារៈសំខាន់នានាក្នុងពីការចុះបញ្ជីពាណិជ្ជម្ម មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបែបបទពាក់ព័ន្ធ ដល់សាធារណៈជន មន្ត្រីរាជការ និស្សិត អាជីវករ ពាណិជ្ជករក្នុងខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ថ្លែងនាឳកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា...

អាមេរិចកាត់ទោសបុរសម្នាក់ជាប់គុក១៦០ឆ្នាំបទរំលោភក្មេងស្រីអាយុ១០ឆ្នាំ

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី២១កញ្ញានេះថា តុលាការរដ្ឋអ៊ីនឌៀណា បានផ្តន្ទាទោសបុរសឈ្មោះ Nicholas Deon Thras អាយុ៣៤ឆ្នាំ អោយជាប់គុក១៦០ឆ្នាំពីបទរំលោភក្មេងស្រីអាយុ១០ឆ្នាំ រហូតនាងមានផ្ទែពោះ។ បុរសនេះបានសារភាពថា បានរំលោភក្មេងស្រីនោះយ៉ាងតិច១៥ដង រហូតនាងមានផ្ទៃពោះដែលប្រសូត្របានកូនប្រុសមួយកាលពីឆ្នាំទៅ ខណៈនាងអាយុបាន១១ឆ្នាំ។

សូម្បីតែសត្វដំរីក៏ចេះស្រណោះស្រណោកនៅពេលដែលគ្នាវាស្លាប់

លោកអ្នកប្រហែលជាមិនធ្លាប់បានជ្រាបទេ ដំរីក៏ចេះសម្តែងការស្រណោះស្រណោដែរនៅពេលដែលគ្នាវាស្លាប់។ យើងសូមបង្ហាញរូបភាពដ៏រំជូលចិត្តមួយនេះ ដែលបន្ទាប់ពីបានទស្សនាហើយលោកអ្នកប្រាកដជាអាណិតសត្វដំរីហើយធ្វើឲ្យយើងកាន់តែមានទឹកចិត្តអាណិតស្រឡាញ់និងជួយរួមគ្នាថែរក្សានិងអភិ រក្សសត្វដំរីឲ្យបានគង់វង្ស។ ក្នុងរូបភាពនេះដំរីមួយក្បាលបានស្លាប់ដោយសារចាស់ជរា ឯហ្វូងដំរីដទៃទៀតមិនបានដើរទៅណាឆ្ងាយពីសាកសពគ្នាវាឡើយ ពោលគឺវានៅសម្តែងការសោកស្រណោះអាឡោះអាល័យហាកដូចជាយំសោកជាមួយគ្នា។ បន្ទាប់មកទើបវាចាកចេញទៅដោយទុកសាកសពឲ្យនៅជាមួយធម្មជាតិជារៀងរហូត៕

សូត្រ ខេវិន បរាជ័យក្នុងការប្រកួតសងសឹក

ភ្នំពេញ: អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកជួបបរាជ័យម្ដងទៀតហើយក្នុងការប្រកួតសងសឹកជាមួយអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យនៅក្នុងការប្រកួតនាយប់ថ្ងៃទី២២កញ្ញលើសង្វៀនTV5 ។ កាលពីជួបប្រកួតលើកមុនខេវិនចាញ់ពិន្ទុគូប្រកួតតែបន្តិចបន្តួចប៉ុណ្ណោះហេតុនេះហើយទើបគេគឃ្លើនទាមទារប្រកួតសងសឹកឡើងវិញនោះ ។កំពស់របស់ខេវិនមានប្រៀបជាងផាន រះមែនតែការវ៉ៃចេញរបស់គេមិនមានប្រសិទ្ធភាពឡើយ ។ ក្នុងការប្រកួតសងសឹកលើកនេះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យផាន រះជាអ្នកឈ្នះទាំងអស់គ្នា ។ និយាយឲ្យចំសូត្រ ខេវិនចាញ់ពិន្ទុផាន រះ០ ទល់នឹង៥តែម្ដង ។ ចាន់ ប៊ុនលាបក្លិបនិរោធន៍មានជ័យដែលប្រថ្នាចង់ភ្លក្សរសជាតិជង្គង់អ្នកប្រដាល់ថៃឈូក ឆៃ (Chhouk Chhai) នោះបែរជាតស៊ូបានត្រឹមតែ៤ទឹកប៉ុណ្ណោះត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតបន្តដោយសារតែគេមិនមានសមត្ថភាពប្រកួតបន្តទៅទឹកទី៥បាន ។ ឈូក ឆៃបន្ទាប់ពីភ្លាត់ស្នៀតត្រូវអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចវាយមួយកែងឲ្យសន្លប់មកនោះនៅការប្រកួតក្រោយៗមកទៀតគេលៃលកផ្ដួលគូប្រកួតឲ្យបានលឿនតាមតែអាចធ្វើបាន ។ជង្គង់របស់ឈូក...