Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

វិធីសាស្រ្តប្រមូលសំណាកកេសរកូលព្រៃ នៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមជាតិអភិវឌ្ឍដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «វិធីសាស្រ្តប្រមូលសំណាកកេសរកូលព្រៃ» នៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីឧទ្យានុរក្សខេត្តកំពត នាយកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse និងក្រុមCambodia Amazing Trip Planner ដែលមានសមាជិកចូលរួមសរុបចំនួន៣៥នាក់...

តំបន់សត្វស្លាបនៅបឹងពារាំងខេត្តសៀមរាបក្លាយជាកន្លែងទេសចរណ៍ដ៏មានការទាក់ទាញ

តំបន់សត្វស្លាបនៅបឹងពារាំងខេត្តសៀមរាប បានក្លាយជាកន្លែងទេសចរណ៍ដ៏មានភាពទាក់ទាញ បន្ទាប់ពីមានការអភិរក្សនូវកំណើននៃបក្សីចម្រុះនៅតំបន់នោះ។ លោក សោ វិសិដ្ឋ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា តំបន់សត្វស្លាបបឹងពារាំង ភាគខាងជើងបឹងទន្លេសាប ស្ថិតក្នុងសង្កាត់ជ្រាវ ដែលចម្ងាយ៧គីឡូម៉ែត្រ ពីក្រុងសៀមរាប កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាជារៀងរាល់ថ្លៃ។លោកបានឱ្យដឹងបន្ថែមថា តំបន់សត្វស្លាបដែលស្ថិតលើព្រៃលិចទឹកទំហំជាង៣.០០០ហិកតា មានប្រភេទសត្វស្លាបចម្រុះពូជ ចម្រុះពណ៌ ប្រមាណ១៧០ប្រភេទ។ លោកបន្តថា សក្តានុពលរបស់សហគមន៍បឹងពារាំងនេះ មានវិសាលភាពធំធេងណាស់ ដោយសារតែសម្បូរទៅដោយពពួកសត្វស្លាប ពពួកមច្ឆា ព្រៃលិចទឹក...

ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី។ ខាងក្រោមជាលទ្ធផលនៃជំនួបរវាងលោក ប្រាក់ សុខុន និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក៖

រឿងក្តីឃាតកម្មរញ្ជួយពិភពលោក!

ទីភ្នាក់ងារពត៌មានបរទេសរួមទាំងកាសែតវ៉ាស៊ីនតោនផងបានផ្សាយនៅថ្ងៃទី១៧វិច្ឆិកានេះថា ភ្នាក់ងារសំងាត់អាមេរិចហៅកាត់ថា «សេអ៊ីអា» បានសន្និដ្ឋានថាព្រះ អង្គម្ចាស់ Mohammed bin Salman ព្រះរាជបុត្រានៃស្តេចប្រទេសអារ៉ាប់ប៊ីសាអូឌីត ជាអ្នកបញ្ជាសម្លាប់លោក Jamal Khashoggi អ្នកកាសែតនៃកាសែតវ៉ាស៊ីនតោនប៉ុស្តិ កាលពីដើមខែតុលាកន្លងមកនេះនៅក្នុងស្ថានទូតប្រចាំប្រទេសទួរគី។

បិទវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឌូអាត្លុង

ភ្នំពេញ៖ វគ្គបណ្តុះណ្តាលបច្ចេកទេសកីឡាឌូអាត្លុង(Duathlon)ដែលចាប់ផ្ដើមពីថ្ងៃទី១៤មកនោះបានបញ្ចប់ហើយកាលពីថ្ងៃទី១៦វិច្ឆិកា ។ ឌូអាត្លុងគឺជាផ្នែកមួយនៃប្រភេទកីឡាទ្រីយ៉ាត្លុងដោទ្រីយ៉ាត្លុងមាន៣វិញ្ញាសាបញ្ចូលគ្នាគឺហែលទឹក ជិះកង់ និង រត់ ចំពោះឌូអាត្លុងគឺមានតែ២វិញ្ញាសាបញ្ចូលគ្នាប៉ុណ្ណោះគឺរត់បន្ទាប់មកប្រណាំងកង់ និងចុងក្រោយបញ្ចប់ដោយរត់ ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៤០នាក់ ។ វគ្គនេះធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ។ ឌូអាត្លុងនឹងមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាឆ្នាំ២០២៩ខាងមុខនេះ ។ ជាមួយនឹងមានប្រភេទកីឡានេះនៅក្នុងស៊ីហ្គេមនោះកម្ពុជាបានប្ដេជ្ញាចិត្តបញ្ជូនប្រភេទកីឡាឌូអាត្លុងនេះទៅចូលរួមប្រកួតហេតុនេះទើបកម្ពុជារៀបចំខ្លួនរង់ចាំព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ ។ លោកងិនសុខបញ្ញាអគ្គលេខាធិការនៃកីឡាសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានមានប្រសាសន៍ថាវគ្គនេះសិក្សាលើ ៤ចំណុចសំខាន់ដូចជាបណ្តុះបណ្តាលឲ្យគណៈកម្មការចេះរៀបចំការប្រកួតឌូអាត្លុងទី២កីឡាករយល់និងចេះពីរបៀបប្រកួតទី៣គ្រូយើង៧នាក់ដែលទើបរៀនចប់ពីថៃថ្មីៗនេះបានចូលរួមចែករំលែកនូវចំណេះដឹងរបស់ពួកគេដល់សិក្ខាកាមទាំងអស់ដែលចូលរួម ។