Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

កម្ពុជាចាញ់សឹង្ហបុរី ដោយលទ្ធផល២-១

ភ្នំពេញ: ក្រុមជម្រើសជាតិកម្ពុជាប្រកួតកំដៅសាច់ដុំចាញ់ក្រុមជម្រើសជាតិសឹង្ហបូរី១ទល់២កាលពី យប់ថ្ងៃទី១៦តុលាលើទឹកដីខ្លួនឯងទាំងមិនអស់ចិត្ត ។ នេះជាការប្រកួតកំដៅសាច់ដុំដ៏មានសាឬសំខាន់មួយជាមួយក្រុមខ្លាំងក្នុងតំបន់អាស៊ានមុនព្រឹត្តិ ការណ៍ AFF Suzuki Cup 2018 ឈានមកដល់ ។សម្រាប់កីឡាការចាញ់-ឈ្នះគឺជារឿងកីឡាតែអ្វីដែលជាមោទនភាពនោះគឺសំដីរបស់គ្រូក្រុមគូបដិបក្ខបានបង្ហាញថាក្រុមកម្ពុជាពិតជាក្រុមមួយខ្លាំងខុសពីមុនមែន ។ លោកFandi Ahmadគ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរីបានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជានេះ គឺជាការធ្វើតេស្ដសមត្ថភាពកូនក្រុមដ៏ល្អ ដើម្បីត្រៀមពានរង្វាន់ AFF Suzuki Cup 2018 ព្រោះកម្ពុជា ពិតជាខ្លាំង និងរីកចម្រើនច្រើន ពិសេសគឺការលេងក្នុងល្បឿនលឿនតែម្ដង ។ លោកថ្លែងបែបនេះក្នុងសន្និសីទបន្ទាប់ពីបញ្ចប់ការប្រកួតដែលក្រុមរបស់លោកបានយកឈ្នះលើក្រុមកម្ពុជា២ ទល់១នោះ។លោក Fandi...

ម៉ូតូពីគ្រឿងបុកគ្នាបណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់

កំពង់ឆ្នាំង៖ មនុស្សប្រុសស្រី៣នាក់បានរងរពយសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់រវៀងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីថ្ងៃទី១៦តុលា២០១៨នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ៥៣ចំណុចត្រពាំងខ្ទុំដែលស្ថិតក្នុងភូមិត្រពាំងព្រីងឃុំអភិវឌ្ឃន៍ស្រុកទកផុសខេត្តកំពង់ឆ្នាំង ។ ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវៀងរយន្តនិងម៉ូតូខាងលើនេះជនរងគ្រោះមិនត្រូវបានគេអោយស្គាល់ឈ្មោះនោះឡើយដោយគ្រាន់តែដឹងថារសនៅក្នុងភូមិបឹងកក់ឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជិះម៉ូតូ២គ្រឿងមុខក្រោយគ្នាក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នាជាមួយរថយន្តមួយគ្រឿងផ្សេងទៀតបានបុកធ្លាក់កាងខាងមុខដោយបានបន្សល់នូវស្លាកលេខ2Q5426 បៃតងចាស់ខណះជនអ្នកបើកបររថយន្តបានរេចង្កូតមកបុកជនរងគ្រោះចំពីមុខបណ្តាលអោយរងរបួសធ្ងន់ទាំង៣នាក់ខ្ទាតរាប៉ាយពេញផ្លូវ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបករថយន្តគេចខ្លួនបាត់តែម្តង ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ ។ ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកមករក្សារទុកនៅអធិការនគបាលស្រុករលាប្អៀរហើយកំពង់ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តយកមកផ្តទ្ទាទោសចំពោះមុខច្បាប់ផងដែរ ៕

ថាមិនឱ្យដឹកចឹងទេ កុំអាងបង់លុយអស់ហើយ ដឹកមកច្រងាងទាំងថ្ងៃ ត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្របួចជាប់

ខេត្តត្បូងឃ្មុំ ៖ រថយន្តកែឆ្នៃ មួយគ្រឿង ដឹកឈើ ប្រមាណ 7 ម៉ែត្រគូប គ្មានច្បាប់ អនុញ្ញាតិ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ឃាត់ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើទន្លេបិទដើម្បីចាត់ការតាមផ្លូវច្បាប់ តែយ៉ាងណាប្រតិបត្តិការនេះឃាត់បានតែរថយន្ត និងឈើប៉ុណ្ណោះខណៈម្ចាស់ដាក់មេប្រូចបាត់ស្រម៉ោល មិនទាន់ចូលខ្លួនមកដោះស្រាយនោះទេ បើទោះបីម្ចាស់ឈើត្រូវបានគេស្គាល់យ៉ាងច្បាស់ក៏ដោយ ។ បេីតាមការឱ្យដឹងពីមន្ត្រីមេព្រៃថា ការឃាត់រថយន្តខាងលើនេះបានធ្វើឡើងនៅវេលា ម៉ោងប្រម៉ាណ ៤ និង៣០ នាទីរសៀលថ្ងៃទី១៦...

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ដែលរងការខូចខាតដោយទឹកជំនន់ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង

(ព្រៃវែង)៖ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូ ព្រមទាំង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៨ បានចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ទន្លេមេគង្គ ប្រវែង៨,៧០០ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ទៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន។ ក្រៅពីការចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានដែកដែលរងការខូចខាតនេះ...

ប្រទេសវេណេហ្សូអេឡាប្រកាសឈប់ប្រើលុយដុឡាអាមេរិកហើយ

រដ្ឋាភិបាលនៃប្រទេសវេណេហ្សូអេឡាបានប្រកាសនៅថ្ងៃទី១៦ខែតុលាថា ប្រទេសរបស់ខ្លួនសម្រេចចិត្ត លះបង់លុយដុឡាអាមេរិកចចោលឈប់យកមកទូទាត់ក្នុងមុខជំនួញទៀតហើយហើយរាល់ការផ្លាស់ប្តូរមុខទំនិញលើទីផ្សារគឺប្រើប្រាស់ប្រាក់EUជំនួសវិញ។ លោក Tareck El Aissami អនុប្រធានាធិបតីវេណេហ្សូអេឡាបានប្រកាសជាផ្លូវការណ៍ថា៖ ការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងការ៉ាកាស បានធ្វើឲ្យគាំងជាប់នូវរាល់លទ្ធភាពនៃការបន្តធ្វើជំនួញដោយប្រើប្រាស់ប្រាក់ដូលាអាមេរិកតទៅទៀតហើយនៅលើទីផ្សារផ្លាស់ប្តូរមុខទំនិញរបស់វេណេហ្សូអេឡា។ លោកអនុប្រធានាធិបតីថ្លែងទៀតថា៖ ការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសរបស់យើង គឺជាសកម្មភាពមិនស្របច្បាប់និងរំលោភទៅលើច្បាប់អន្តរជាតិទាំងស្រុង៕