Home Authors Posts by Sous

Sous

3969 POSTS 0 COMMENTS

Block title

ថៃបញ្ចេញយុទ្ធនាការសំអាតមេឃ

ដើម្បីបន្ថយសារធាតុធូលីនៅក្នុងបរិយាកាស អាជ្ញាធរថៃប្រើកាណុងបាញ់ទឹកទៅក្នុហលំហអាកាសដើម្បីទាញទំលាក់សារធាតុទាំងនេះមកដី ទន្ទឹមនេះយន្តហោះ ២ គ្រឿងនឹងចេញហោះហើរដើម្បីបាចសារធាតុបង្កជាភ្លៀងសិប្បនិម្មិតនៅក្នុងភាគខ្លះនៃក្រុងបាងកកដែលមានធូលីច្រើនហួស ។ អាជ្ញាធរក៏នឹងចែកម៉ាស្សមុខប្រភេទ N95 ចំនួន មួយម៉ឺនដល់អ្នកដែលធ្វើដំណើរតាមផ្លូវផងដែរ ។

អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ៤ ខ្នងនៅស្រុកព្រៃឈរ ខូចខាតទ្រព្យសម្បត្តិមួយចំនួន នៅមិនទាន់ដឹងមូលហេតុ

កំពង់ចាម: ផ្ទះប្រជាពលរដ្ឋចំនួន 4 ខ្នងបានឆាប់ឆេះ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន គ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ មន្រ្តីនគរបាល បានឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មាននោះភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ និងបញ្ជាកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម នៅណ្ឋាគារសុខាសៀមរាប។ លោកជំទាវ ប្រធានរដ្ឋសភាព មានសេចក្តីសោមនស្សរីករាយ និងបានអបអរសាទរជូនចំពោះ...

ចោរប្លន់សម្លាប់ស្ត្រីចំណាស់ម្នាក់ យកប្រាក់អស់ជាង៣ម៉ឺនដុល្លារ…..!

កណ្ដាល៖ បន្ទាប់ពីសម្លាប់ចោរបានប្រមូលយកអស់ប្រាក់ជាង៣ម៉ឺនដុល្លារនិង២លានរៀលខ្សែកមាស២តំឡឹងចិញ្ចៀនមាស៥ជីខ្សែដៃមាស១ជីៈ អំពើឃាតកម្មនេះ បានកើតឡើងនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឈុន ទូ ភេទស្រី អាយុ ៥៦ ឆ្នាំ រស់នៅភូមិបឹងឃុំរកាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានមុខរបរចងការប្រាក់។ តាមការបំភ្លឺរបស់ប្ដីជនរងគ្រោះឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤ឆ្នាំនៅថ្ងៃទី១៤.០១.២០១៩វេលាម៉ោង០៦ៈ០០នាទីព្រឹកគាត់បានទៅធ្វើការដោយជនរងគ្រោះជាប្រពន្ធនៅផ្ទះតែម្នាក់ឯង បន្ទាប់មកនៅវេលាម៉ោង១៧ៈ១៥នាទីប្ដីជនរងគ្រោះបានត្រឡប់មកដល់ផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខបើកចំហ បានឈប់ម៉ូតូរួចក៏អូសម៉ូតូចូលទៅក្នុងផ្ទះហើយដើរទៅផ្ទះបាយខាងក្រោយ...

បះសក់…ហោះហើរអស់១២ម៉ោងហើយទើបឃើញបក្សីមួយក្បាលពួននៅក្នុងយន្តហោះ

តាមBBCបានផ្សាយនៅថ្ងៃទី១៥ខែមករានេះថា បក្សីមួយក្បាលត្រូវបានគេប្រទះឃើញយ៉ាងភ្ញាក់ផ្អើល នៅក្នុងយន្តហោះមួយគ្រឿងនៃក្រុមហ៊ុន Singapore Airlines ជើងហោះហើរពីសឹង្ហបុរីទៅប្រទេសអង់គ្លេស។ បក្សីនេះបានទំនៅលើកញ្ចក់បង្អួចក្នុងBusiness Class ក្រោយពីយន្តហោះបានហោះហើរលើចម្ងាយផ្លូវអស់រយៈពេល១២ម៉ោងហើយនៅតែ២ម៉ោងទៀយប៉ុណ្ណោះនឹងទៅដល់ទីក្រុងឡុងដ៍។ អ្នកនាំពាក្យក្រុមហ៊ុនយន្តហោះបានទទួលស្គាល់អំពីហេតុការណ៍មែន ប៉ុន្តែថាវាកើតឡើងតាំងពីថ្ងៃចន្ទ័ សប្តាហ៍មុនមកម្ល៉េះហើយបក្សីនេះក៏ត្រូវគេចាប់បានក្នុងពេលនោះតែម្តង ដោយពុំបានបណ្តាលឲ្យមាន ឧប្បតិហេតុអ្វីឡើយ។ សត្វស្លាបមួយក្បាលនេះ ក្រោយមកត្រូវបានគេចាប់ប្រគល់ទៅឲ្យអាជ្ញាធរការពារសត្វ នៃប្រទេសអង់គ្ល សក្នុងព្រលានយន្តហោះHeathrow នៃទីក្រុងឡុងដ៍ប្រទេសអង់គ្លេស៕