Home Authors Posts by Sous

Sous

3486 POSTS 0 COMMENTS

Block title

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ចូលកាន់ដំណែងជា អភិបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ សម្តេចក្រឡាហោម ថ្លែងជំរុញឱ្យអភិបាលឡេីងថ្មីត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀន ល្បែងស៉ីសង ការប្រេីប្រាស់អាវុធខុសច្បាប់ ឱ្យខាងតែបាន និងបន្តរៀបចំសណ្តាប់ធ្នាប់ និងផ្តល់សន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ ។ ថ្លែងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បន្ទាប់ពីប្រកាសតែងតាំង 10 ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានឡេីងកាន់តំណែងជា អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម លី...

ក្រុមល្បាតសហគមន៍ប្រចាំដែនជម្រកសត្វព្រៃកែវសីមាបំពេញការងារបានយ៉ាងល្អនៅក្នុងខែតុលា

ក្រុមល្បាតសហគមន៍ដែលទទួលបានការគាំទ្រពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) តែងតែចុះល្បាតយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃកែវសីមាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ។ ទោះបីជួបប្រទះឧបសគ្គជាច្រើនដូចជា ការធ្វើដំណើរទៅកាន់តំបន់ព្រៃជ្រៅ ការស្នាក់នៅក្នុងព្រៃរយៈពេលច្រើនថ្ងៃ ការធ្វើដំណើរនារដូវវស្សា និងសុវត្ថិភាពផ្ទាល់ខ្លូនក្តី ក្រុមល្បាតសហគមន៍នៅតែបន្តបំពេញការងារល្បាតរបស់ខ្លួនយ៉ាងសកម្ម។ ជាក់ស្តែងក្នុងខែតុលាកន្លងទៅ ក្រុមល្បាតសហគមន៍ដោយទទួលបានកិច្ចសហការពីក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថផ្ទៃប្រទេសបានសម្រេចនូវលទ្ធផលយ៉ាងត្រចះត្រចង់ និងបានដកហូតរណារយន្តបានចំនួន០៨គ្រឿង កាំបិតផ្គាក់ចំនួន០៨ផ្លែ ម៉ូតូចំនួន០៦គ្រឿង អន្ទាក់ឆក់ខ្សែលួសដាក់ចាប់សត្វព្រៃចំនួន៣គីឡូក្រាម កាំភ្លើងឆ្នុកកែច្នៃស្រកីដូងចំនួនមួយដើម រុះរោងប្រក់តង់កៅស៊ូចំនួន០១រោង ធ្វើការណែនាំផ្ទាល់មាត់ដល់ជនសង្ស័យប៉ុនប៉ងចូលកាប់រានដីព្រៃចំនួន១៣នាក់ និងចាប់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសកាប់រានដីព្រៃចំនួន០៦នាក់បញ្ជូនមកសា្នក់ការដែនជម្រកសត្វព្រៃកែវសីមាដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ ប ្រភព ៖ WCS Cambodia

អាស៊ានបង្កើសហប្រតិបត្តិការពាណិជ្ជកម្មជាមួយ Eurasian

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយពីកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសសាំងហ្គាពួរមកថា អគ្គលេខាធិការអាស៊ាន និងប្រធានសហគមន៍សេដ្ឋកិច្ច Eurasian បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងគ្នាកាលពីថ្ងៃពុធកន្លងមកនេះ។ អនុស្សារណៈមានគោលដៅលើកកម្រឹតនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកពន្ធគយនិងការសម្របសម្រួលពាណិជ្ជកម្មរវាងអាស៊ាន និងEurasian. ប្រទេសសមាជិកនៃEurasian រួមមាន Russia, Armenia, Belarus, Kazakhstan and Kyrgyzstan.

ជឿទេ? រដ្ឋមន្រ្តីជប៉ុនខាងCyberអត់ចេះកុំព្យូទ័រមួយប៉ឹក!

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា លោក Yoshitaka Sakurada អាយុ៦៨ឆ្នាំដែលទើបទទួលការតែងតាំងអោយកាន់ជារដ្ឋមន្រ្តីទទួលប ន្ទុកខាងសន្តិសុខCyber និងរដ្ឋមន្រ្តីកីឡាអូឡាំពិចបានប្រាប់សភាជប៉ុនថា មួយជីវិតកាត់មកនេះមិនដែលចេះប្រើកុំព្យូទ័រឡើយ សូម្បីតែមួយប៉ឹក ហើយមើលទៅឃើញរញ៉េរញ៉ៃណាស់ពិសេសអារឿងយូអេសប៊ី និងដ្រៃយ៍។

កំពង់ឆ្នាំងទៀតហើយស្ពានមួយទៀតហើយដែលត្រូវបានបាក់ខ្ទេចខ្ទីដោយសាររថយន្តដឹកឈើលើសទម្ងន់

កំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៨ ស្ពានមួយទៀតស្ថិតនៅតាមបណ្តោយផ្លូវ ពីក្រាំងស្រម៉ ទៅរលាំងនាគ ដែលមានទីតាំងឋិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានបាក់ខ្ទិចខ្ទីដោយសាររថយន្តដឹកឈើធុនធ្ងន់ឆ្លងកាត់ទៅមក។ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះរថយន្តបង្កនៅមិនទាន់ស្ទូចយកចេញពីទីតាំងកេីតហេតុនៅឡើយនោះទេ ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមករបស់ប្រជាជនយ៉ាងខ្លាំង។ សូមបញ្ជាក់ថា.នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ នេះនៅក្នុងខេត្តកំពង់ឆ្នាំង ស្ពានចំនួន២ ហើយដែលត្រូវបាក់ ដោយសារតែរថយន្តធុនធ្ងន់ដឹកលើសទម្ងន់តើអាជ្ញាធរ និង អង្គភាពដែលពាក់ព័ន្ធ គួរមានចំណាត់ការបែបណាទៅលើរថយន្តទាំងអស់នេះ?...