Home Authors Posts by Sous

Sous

2576 POSTS 0 COMMENTS

Block title

សូត្រ ប៊ុនធីស្វាគមន៍អ្នកប្រដាល់ថៃភីឈីត ឆៃលើ

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែករង់ចាំស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងថៃភីឈីត ឆៃ (Phichhit Chhai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លើសង្វៀន Boostrong Fighter On Fireនាព្រឹកថ្ងៃអាទិត្យទី១៩សីហា។ អ្នកប្រដាល់ថៃរូបនេះទំនងជាមិនមែនជាអ្នកខ្សោយឡើយទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សូត្រ ប៊ុនធីបែបនេះ ។ប៊ុនធីវ៉ៃល្អតែចិត្តរបស់គេធំឡើយគេក្លាហានប្រសិនបើគូប្រកួតខ្សោយជាងតែបើគូប្រកួតខ្លាំងឬប្រហាក់ប្រហែលនោះចិត្តរបស់គេតូចតែម្ដង ។ អ្នកប្រដាល់រូបនេះល្អកែង និង ជង្គង់តែបើគូប្រកួតខ្លាំងអាវុធដ៏ពិសិដ្ឋរបស់គេនេះវ៉ៃចេញលែងរួចតែម្ដង ។ ចំពោះភីឈីត ឆៃពុំសូវមាននរណាស្គាល់នោះទេព្រោះគេមិនសូវមានឱកាសមកប្រកួតនៅស្រុកខ្មែរតែបើតាមការអះអាងរបស់មន្ត្រីខាងផ្គូរផ្គងនោះថាអ្នកប្រដាល់ថៃរូបនេះមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ។គេមិនសូវចូលចិត្តលេងកែងក៏ពិតមែនតែកណ្ដាប់ដៃស្នៀតទាត់ និង ជង្គង់របស់គេវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។ សូត្រ...

តេក្វាន់ដូត្រៀមចេញទៅប្រកួតជើងឯកយុវជនពិភពលោក

ភ្នំពេញ៖ លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF(International Taekwondo Federation) កម្ពុជាបានចូលរួមសំណេះសំណាល និងហ្វឹកហាត់រួមគ្នាជាមួយកីឡាករតេក្វាន់ដូអាយធីអេហ្វកម្ពុជាដែលគេស្គាល់ជាទូទៅថាជាតេក្វាន់ដូរបស់កូរេខាងជើងនោះមុនចេញទៅប្រកួតជើងឯកពិភពលោកយុវជនលើកទី១៣នៅទីក្រុងMINSK ប្រទេសបេឡារូស ។ ការចេញទៅប្រកួតនេះកម្ពុជានឹងលេងវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាមចំនួន៣រូប។ ទម្ងន់៥១គីឡូក្រាមមួយរូប ទម្ងន់៥៧គីឡូក្រាម២រូប ទម្ងន់៦៤គីឡូក្រាម ៣រូប និង វ័យចាស់មួយរូប ។ ក្រៅពីនេះលេងវិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅមួយដាន់៤រូបមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ មួយរូប វិញ្ញាសាមេគុនក្រុម បច្ចេកទេសពិសេសឯកត្តជនមួយរូប វិញ្ញាសាបច្ចេកទេសពិសេសក្រុម វិញ្ញាសាសំដែងការពារខ្លួន និង វិញ្ញាសាវាយបំបែកក្ដារឯកត្តជន(Power Braeking)...

អាមេរិចចោទចិនថាបានហ្វឹកហាត់ទម្លាក់គ្រាប់បែកដាក់មូលដ្ឋានអាមេរិច?

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី១៧សីហានេះថា ក្រសួងការពារជាតិសហរដ្ឋអាមេរិចទើបបាននាំយកឯកសារមួយមកផ្សព្វផ្សាយកាលពីថ្ងៃទី១៦សីហានេះថាកងទ័ពចិនបានពង្រីក ការហ្វឹកហាត់របៀបទម្លាក់គ្រាប់បែកតាមយន្តហោះ ក្នុងរយះពេល ប៉ុន្មានឆ្នាំនេះ ហើយការហ្វឹកហាត់នោះទំនងជា ការហ្វឹកហាត់សម្រា ប់វាយមប្រហារអោយចំគោលមូលដ្ឋានរបស់អាមេរិចនិងសម្ព័ន្ធមិត្ត។ របាយការណ៍នោះបានបញ្ជាក់ថាចិនបានខំហ្វឹកហាត់ទម្លាក់គ្រាប់បែបបែនេះ៣ឆ្នាំមកហើយ។

ពឹសនយោបាយ! ហាងកាហ្វេតែវ៉ាន់បា នបាត់ឈ្មោះពីAppនៅចិនបន្ទាប់ពី ទទួលប្រធានាធិបតីតៃវ៉ាន់?

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី១៦សីហានេះថាហាងកាហ្វេដ៏ល្បីឈ្មោះរបស់តៃវ៉ានឈ្មោះ85C Bakery Cafeដែលមាន សាខានៅបណ្តាប្រទេសជាច្រើនរហូតដល់អាមេរិចដែរ បានរងសម្ពាធយ៉ាងខ្លាំងពីចិន បន្ទាប់ពីហាងកាហ្វេនេះសាខានៅឡូសអេជឺឡេស(អាមេរិច)ទទួលភ្ញៀវគឺ អ្នកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wenដែលបានចូលទៅផឹកកាហ្វេទីនោះពេលអ្នកស្រីទស្សនកិច្ចនៅអាមេរិចក្នុងសប្តាហ៍នេះ។ ពោលគឺបន្ទាប់ពីនោះមក សុខៗAppកម្មង់អាហាររបស់ហាងនេះ នៅចិន ត្រូវបានចិនលុបចោលចេញប្រព័ន្ធនៅប្រទេសចិន។