រថយន្តបាឡែនដឹកឈើបើកលៀនបុករថយន្តព្រុសអ្នកធ្វើដំណើរប៉ើងខ្ទប់និងដើមគគីជាប់សាលាខេត្ត

4
189

កំពង់ឆ្នាំង៖ រថយន្តបាឡែនដឹកឈើបើកបរលឿនបុកនិងរថយន្តព្រុសរបស់អ្នកដំណើរបណ្តាលអោយប៉ើងខ្ទប់និងដើមគគីខាងជើងឈៀងខាងលិចសាលាខេត្តខ្ទេចមុខទៅណាលែងរួច ។ ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣នាទីយប់ថ្ងៃទី១២មីនា២០១៨ត្រងចំណុចផ្លូវខ្វែងទិសគ្នាខាងជើងឈាងខាងលិចសាលាខេត្តស្ថិតក្នុងភូមិប្អេរសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។

IMG20180312220414

សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយអោយដឹងថារថយន្តបាឡែងដឹកឈើពេញពណ៍សពាក់ស្លាកលេខភ្នំពេញ 2G 9991 បើកបរដោយឈ្មោះ សិទ្ធិកាលី ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅក្នុងភូមិ អូអំបិល ឃុំអូអំបិលស្រុកសេរីសោភណ្ឌ័ខេត្តបន្ទាយមានជយ័បើបរក្នុហទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តព្រុសពណ៍សពាក់ស្លាកលេខភ្នំពេញ2V4840ទិសដៅពីលិច្ចទៅកើតយ៉ាងពេញទំហឹងបណ្តាលអោយប៉ើងខ្ទប់និងដើមគគីនៅចិញ្ចើមផ្លូវខ្ទេចផ្នែកខាងមុខជាប់ទៅណាលែងរួចតែមិនបណក្តាលអោយមានក្រោះថ្នាក់អ្នកជិះណាម្នាក់នោះឡើយ  ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកឈើត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ខ្លួនបនមនាំយកមកអធិការនគបាលក្រុងកំពង់ឆ្នាំងធ្វើការសាកសួនៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បើកបររថយន្តដឹកឈើបានសារភាពថាខ្លួនគេត្រូវបានរថយន្តរបស់សមត្ថកិច្ចប្រដេញតាមនិងពាំងពីមុខរហូតទើបខ្លួនបានបានបង្ខំចិត្តបើកយ៉ាងលឿនគិចពីសមត្ថកិច្ចរហូតជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្តខាងលើតែម្តង ។  ក្រោយពេលកើតហេតុរថយន្តដឹកឈើនិងរថយន្តម្ខាងទៀតត្រូវបានសមត្ថកិច្ចស្ទូចដឹកយកមករក្សាទុកនៅស្នងការនគបាលខេត្តដើម្បីរក្សាទុករងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។

ប្រភពមួយដោយឡែកបានអោយដឹងថារថយន្តដឹកឈើឆ្លងកាត់ខេត្តកំពង់ឆ្នាំងស្ទើរាល់យប់គ្មានលួសថ្ងៃណានោះឡើយខណះដែលសមត្ថកិច្ចនៅបណ្តាក់គ្នាដូចខ្យងតាមផ្លូវជាតិលេខ៥ពីសេសខាងមុខការិយាលយ័ចរាចរណ៍ផ្លូវគោកស្ថិតក្នុងស្រុករលាប្អៀរមិនដែលឃើញបង្ក្រាបបានម្តងណាឡើយក្រៅពីបែកកងខូចនិងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទើបបានត្រូវឃើញសមត្ថកិច្ចចាប់ឬឃាត់បានខណះដែពួកនេះបង្កការគ្រោះថ្នាក់ដល់អ្នកអ្វើដំណើរតាមផ្លូវសាធារណះដូចករណីខាងលើនេះផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង 

IMG20180312214304

IMG20180312220910

Facebook Comments

4 COMMENTS

  1. I just want to say I am just beginner to weblog and seriously liked your blog. Very likely I’m going to bookmark your website . You definitely come with outstanding writings. Cheers for sharing with us your webpage.

LEAVE A REPLY

Please enter your comment!
Please enter your name here