គូព្រេង មិនព្រាត់ !!

0
127

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ប្តីប្រពន្ធមកពីទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទេសចិន ត្រូវបានគេស្គាល់ឈ្មោះថា លោក Ye មានអាយុ ៣៥ឆ្នាំ ចំណែឯភរិយារបស់លោកវិញ មានឈ្មោះថា Xue មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេទាំងពីរ បានរកឃើញរូបថតមួយសន្លឹក ថតជាប់គ្នាដោយចៃដន្យ កាលពី១៨ឆ្នាំមុន នៅគ្រាដែលពួកគេបានទៅដើរលេងកម្សាន្ត នៅតំបន់ទេសចរណ៍មួយកន្លែង ក្នុងពេលតែមួយ ដូចគ្នា។

7413684ddfd03eb0d49086f2734a62677921ffb6

នៅអំឡុងគ្រានោះ លោក Ye បានទៅលេងនៅឯតំបន់ឧទ្យានកម្សាន្តខាងលើនេះ ជាមួយនឹងក្រុមអ្នកទេសចរ ខណៈឯនាង Xue វិញ គឺបានទៅលេងនៅទីនោះ ជាមួយនឹងម្តាយរបស់នាង ក្នុងពេលវេលាតែមួយ។ ហើយពួកគេក៏បានថតរូប ជាមួយនឹងតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតខាងលើនេះ ដើម្បីទុកជាអនុស្សាវរីយផងដែរ។

ប៉ុន្តែជារឿងនឹកស្មានមិនដល់ ពួកគេទាំងពីរបានថតរូប នៅទីតាំងតែមួយដូចគ្នាទៀត ដោយនាង Xue បានថតជាប់រូបរបស់លោក Ye នៅពីក្រោយនាង។

531dbc758bcd25c8ac8304b9235c6f55feadb076

bdc24c8a349f2b2758e494a5dd200915894affb9

4e2a9da917fee0a1e5ad0d47deacb060906a1a44

 

572d0b8caae09167a5046812fcaf46d3a11c7e4a

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here