ថុល មករា និង ម៉ន រដ្ឋា ត្រៀមខ្លួនទទួលភ្ញៀវថៃលើសង្វៀនខារ៉ាបាវ

4388

ភ្នំពេញ: ថុល មករាវិញគេត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ថៃផាត ឆៃដែន(Phat Chhaiden) ដែលជាអ្នកប្រដាល់មួយរូបមិនស្រួលទប់ទល់នោះទេ លើសង្វៀនខារ៉ាបាវអាស៊ីអាគ្នេយ៍  ថ្ងៃទី១០មីនា។

ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។មករារាល់ការប្រកួតជាមួយអ្នកប្រដាល់ថៃគេជុំសូវជាមានសំណាងល្អទេភាគច្រើនគេត្រូវអ្នកប្រដាល់ថៃវាយឲ្យសន្លប់ ។ គេមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៥៥ដង ចាញ់១៨ដង និងស្មើពិន្ទុ ១ ដង ។

ចំពោះផាត ឆៃដែនវិញគេមិនមែនជាអ្នកប្រដាល់ដែលស្រួលនឹងផ្ដួលនោះទេកន្លងមកមានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ចំថ្គាម ឬ កញ្ចឹង ក បណ្ដាលឲ្យសន្លប់ ។ គេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៩ដង ចាញ់១៨ដង ។ថុល មករាអាតស៊ូជាមួយផាត ឆៃដែនបានឬទេ?

Thol-Makara-Phat-Chhaiden [800x600]

ម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោកបានសម្លៀងកែងរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃផាត សិលា(Phat Seila)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

រដ្ឋាមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៦ដង ចាញ់១១ដង និងស្មៀពិន្ទុ ១ ដង ។កែង កណ្ដាប់ដៃ និងជង្គង់គឺជាអាវុធដែលគេប្រើយ៉ាងមានប្រសិទ្ធិភាពដើម្បីផ្ដួលគូប្រកួត ។

ចំពោះផាត សិលាវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយគេមិនអន់នោះទេកណ្ដាប់ដៃ និង ជង្គង់របស់គេមិនស្រួលទប់ទល់ឡើយ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦៦ដង ចាញ់៨ដង ។គេខានមកប្រកួតស្រុកខ្មែរមួយរយៈហើយពេលនេះមិនដឹងថានរណាមានសមត្ថភាពដណ្ដើមជ័យជំនះនោះទេ ។

Moan-Ratha-Phat-Seila [800x600]