គុនល្បុក្កតោខ្មែរ ផលិតជាភាពយន្ដឯកសារ

3384

ភ្នំពេញ៖ គុនល្បុក្កតោខ្មែរត្រូវបានផលិតជាភាពយន្ដឯកសារដោយផលិតករជនជាតិកាណាដាគឺលោកMark Bochsler ឌែលភាពយន្ដឯកសារនេះត្រូវបានដាច់ចំណងជើងថាSurviving Bokator ។ ភាពយន្ដនេះនឹងបញ្ចាំងនៅសាលមហោស្រពចតុមុខថ្ងៃទី៨មីនាក្នុងមហោស្របភាពយន្ដជាតិ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាភាពយន្ដឯកសារនេះថតមិនទាន់ចប់នៅឡើយទេតែវាជាភាពយន្ដដ៏មានតម្លៃសម្រាប់មនុស្សជាតិ ។ វាជាវប្បធម៌របស់កម្ពុជាហើយភាពយន្ដឯកសារនេះគឺជាការសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធល្បុក្កតោកម្ពុជានិងផលិតកម្មCineboxx & Television Inc របស់ប្រទេកាណាដា ។

ភាពយន្ដនេះបានថតស្ទើរតែនឹងចប់ទៅហើយវាមិនមែនជាប្រភេទភាពយន្ដដើម្បីស្វែងរកផលចំនេញនោះទេ ។ទាំងលោកវ៉ាត់ ចំរើនទាំងលោកគ្រូតាសាន គឹមស៊ានដែលជាប្រធានសហព័ន្ធល្បុក្កតោកម្ពុជា និងលោកMark
Bochslerបង្ហាញពីការប្ដេជ្ញាចិត្តធ្វើឲ្យភាពយន្ដឯកសារនេះមានស្ដង់ដារនិងល្បីល្បាញជាសាកលតែម្ដង ។ភាពយន្ដនេះថតនៅកម្ពុជានិងសាធារណរដ្ឋកូរេហើយមកទល់ពេលនេះការចំណាយអស់ប្រមាណជាង១០ម៉ឺនដុល្លារហើយ៕

photo_2018-03-07_12-38-26

photo_2018-03-07_12-38-54