ស្ត្រីជាង២ពាន់នាក់ចូលរួមខួបលើកទី១០៧ទិវាសិទ្ធិនារីអន្តរជាតិនៅខេត្តកណ្តាល

644

MC: មានសន្តិភាពទើបមានសមភាពយេនឌ័រនិងមានការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីបានចូលរួមយ៉ាងពេញលេញក្នុងការកសាងការពារនិងអភិវឌ្ឍជាតិមាតុភូមិ៖ លោកជំទាវ ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងទិវារំលឹកខួបលើកទី១០៧ទិវាសិទ្ធិនារីអន្តរជាតិ កាលពីរសៀលថ្ងៃទី០៨ មិនា ២០១៨នេះ នៅខេត្តកណ្តាល។ លោកជំទាវបានលើកឡើងថា ថ្ងៃទី០៨ មិនា ជាទិវាមួយដែលកំណត់ឡើងដើម្បីរំលឹកនូវប្រវត្តិនៃការតស៊ូរបស់នារីកាលពីជាង១០០ឆ្នាំកន្លងទៅ ដើម្បីទាមទារនូវ ភាពស្មើសិទ្ធិគ្នារវាងស្រ្តីនិងបុរស ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល១០៧ឆ្នាំមកហើយ។ ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់លើកទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញគោលនយោបាយសមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ក្នុងការផ្លាស់ប្តូរ និងលើកស្ទួយស្ទើរជីវភាព លទ្ធភាព តួនាទីរបស់ស្រ្តីក្នុងសង្គម។

លោកជំទាវ ក៏បានបញ្ជាក់ដែរថាថា សម្រាប់ឆ្នាំ២០១៨នេះ ទិវាសិទ្ធិនារី០៨មិនា ប្រ ព្រឹត្តិទៅក្រោមប្រធានបទ ” ស្ត្រីរួមគ្នាដើម្បីរក្សាសន្តិភាពនិងអភិវឌ្ឍជាតិ ” គឺក្នុងគោលដៅរំរំលេចឡើងវិញនូវតម្លៃសន្តិភាព ដែលបានមកដោយលំបាក និងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះប្រជាពលរដ្ឋយើង ពិសេសស្រ្តីត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង់ ព្រោះមានសន្តិភាពទើបមានសមភាពយេនឌ័រ និងមានការផ្តល់នូវសិទ្ធិអំណាចដល់ស្រ្តី ដើម្បីស្ត្រីបានចូលរួមយ៉ាងពេញលេញក្នុងការកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ ហើយនេះមិនមែនតែប្រទេសកម្ពុជានោះទេ គ្រប់ប្រទេសនៅលើសកលលោក ប្រសិនបើប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយសង្គ្រាម ឬក៏អាណានិគមនោះ តម្លៃស្ត្រីប្រាកដជាមានការធ្លាក់ចុះមិនខាន។

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ដែរថា ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកណ្តាលមានសមាជិកជាស្ត្រីក្នុងជួរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំ ងក្នុងក្រមខណ្ឌ និងជាប់កិច្ចសន្យាក្នុងសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង សង្កាត់ទាំ ង៦ រួមទាំងអ្នកគ្រូ គរុសិស្សក្នុងគ្រឹះស្ថានសិក្សាគ្រប់កំរិត ទាំងរដ្ឋនិងឯកជន ក្នុងក្រុងតាខ្មៅ មានចំនួន២១៣៧រូប។ ក្នុងនោះស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យនយោបាយ និ ងសាធារណៈ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះថ្នាក់ខេត្តមានស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្តចំនួន៣រូបស្មើហ្នឹង១៤,២៨% នៅរដ្ឋបាលខេត្តចាប់ពីអនុប្រធានការិយាល័ យឡើងចំនួន៣១រូបស្មើហ្នឹង៣១,៦៥% ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តចំនួន២១រូបស្មើហ្នឹង១៣,៨២% ប្រធានអនុប្រធានការិយាល័យមន្ទីរ អង្គភាព ចំនួន១១៨រូបស្មើហ្នឹង ២០,៧៧% ចៅក្រមសាលាដំបូងខេត្តមានមួយរូបស្មើហ្នឹង១៦,៦៦% ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចំនួន២រូបស្មើហ្នឹង២២,២២%។ គួរបញ្ជាក់ដែរថា ស្ត្រីដែលបានចូលរួមទាំ ង២១៣៧រូប ក្នុងម្នាក់ៗទទួលបានការឧបត្ថមលើកទឹកចិត្តនូវប្រាក់១០ម៉ឺនរៀលផងដែរ៕ ធឿនវុទ្ធី

IMG-20180309-WA0007

IMG-20180309-WA0013

IMG-20180309-WA0006