លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ នៃស្នងការរដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីនគរបាលក្រោមឱវាទ ក្នុងថ្ងៃទិវានារីអន្តរជាតិ៨មិនាឆ្នាំ២០១៨

731

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី០៨ខែមិនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ នៃស្នងការរដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីនគរបាលក្រោមឱវាទ ព្រមទាំងហូបអាហារសាមគ្គីនៅហាងអាហារដ្ឋានពេជ្រដា ក្នុងថ្ងៃអបអរសាទរទិវានារីអន្តរជាតិ៨មិនាឆ្នាំ២០១៨ ។ក្នុងការអញ្ជើញជួបសំណេះសំណាលនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកជូនដល់មន្រ្តីនគរបាលក្រោមឧវាទ ក្នុងមួយនាក់ៗទទួលបានថវិកាចំនួន៤០.០០០៛(បួនម៉ឺនរៀល)។

IMG-20180308-WA0016

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រីបានមានប្រសាន៍ សម្តែងនូវមនោសញ្ចេតនារីករាយ អប់អរសាទរ និងចូលរួមប្រសិទ្ធពរជ័យ សិរីសួរស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយសេចក្តីស្រលាញ់គោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងសូមអោយកងកម្លាំង មន្រ្តីនគរបាលជាតិនារី ជាពិសេសកងកម្លាំងនគរបាលនារី ដែលបម្រើការតាមបណ្តាអង្គភាពចំណុះអោយស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទាំងអស់ប្រកបដោយកាយពលមាំមួន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូរណ៌ អាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខជាតិមាតុភូមិ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមគោលការណ៍ដ៏ល្អប្រពៃរបស់អគ្គស្នងការរដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃដែលបានដាក់ជូន។

បន្ទាប់មកទៀតលោកឧត្តមសេនីយ៍ត្រីបាននធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីចម្ងាយដល់កងកម្លាំងនគរបាលនារីគ្រប់អង្គភាព ទាំងមិត្តនគរបាលនារីដែលកំពុងបម្រើការងារ កំពុងបន្តការសិក្សា សម្រាកព្យាបាលជម្ងឺ ក៏ដូចមិត្តនគរបាលនារីដែលស្ថិតក្នុងដំណាក់កាលនៃការមានផ្ទៃពោះ សូមមានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមប្រកបតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ត្រូវបានលើកឡើងក្រោមប្រធានបទ(ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ)គឺជាប្រធានបទដ៏មានអត្ថន័យ និងស្ដែងចេញប្រកបដោយភាពស្វាហាប់របស់នារីលើសកលលោក ដែលជាការពិតនារីគឺជាកម្លាំងចលនារួមយ៉ាងសំខាន់ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍនប្រទេសជាតិឲ្យមានការរីកចម្រើន និងសម្បូរសប្បាយ។

ឯកឧត្តមបានមានប្រសាន៍បន្ថែមទៀតថា យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវគុណូបការៈរបស់កងកំលាំងនគរបាលនារីដែលបានបូជាសាច់ស្រស់ឈាមស្រស់ពលីជីវិតនៅក្នុងសមរភូមិ ក្នុងគោលដៅការពារនិងស្រោចស្រង់ជាតិមាតុភូមិចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃឡើងនាទសវត្សរកន្លងមក៕ដោយ(មនោរម្យ)

IMG-20180308-WA0009

IMG-20180308-WA0019