ពិធីបុណ្យទន្លេនៅក្រុងតាខ្មៅបានដៃអូតែលនិងផ្ទះសំណាក់..!

686

កណ្ដាល៖ ផ្ទះសំណាក់នឹងអូរតែលជាច្រើនកន្លែងនៅក្រុងតាខ្មៅចាប់ផ្ដើមមានយីអ៊ុនរយះពេលបីថ្ងៃគិតចាប់ពីរថ្ងៃទី៨មិនាឆ្នាំ២០១៨នេះរហូតដល់ថ្ងៃទី១២ខែឆ្នាំដដែល

បើយោងតាមការសង្កេតពីរភ្ញៀវដែលបានមកចូលរួមហើយពួកគាត់បានប្រាប់ថាពួកគេមកពីរចំងាយសុទ្ធតែកក់ផ្ទះសំណាក់ទុកមុនទើបបាន។

អញ្ចឹងហើយទើបបានម្ចាស់ផ្ទះសំណាក់មួយចំនួនមានកិរិយាមាទយាទចម្លើយ(ឬកធំ)ហើយឡើងថ្លៃថែមទៀតផងដោយពីរមុនបន្ទប់កង្ហារមានតម្លៃត្រឹមតែ5$ឥឡូវឡើងដល់ 10$ហើយបន្ទប់មានម៉ាស៊ីនត្រជាក់ពីរមុនតម្លៃត្រឹមតែ10$ ឥឡូវឡើងដល់15ឫ20$ ក៏មិនមានកន្លែងសំរាកដែរ។

លោកនូសុវណ្ណរ៉ាអភិបាលក្រុងតាខ្មៅបានប្រាប់ អ្នកយកព៍ត័មានយើងអោយដឹងថាលោកបានអោយមន្រ្ដីរបស់លោកសហការណ៏ជាមួយមន្ទីទេសចរណ៏ខេត្តចុះផ្សព្វផ្សាយរួចអស់ហើយជាមួយម្ចាស់ផ្ទះសំណាក់ទាំងអស់នៅក្នុងក្រុងតាខ្មៅថាមិនអោយឡើងថ្លៃសូមរក្សាតម្លៃដដែលមិនថាបន្ទប់កង្ហាល់ឫម៉ាស៊ីនត្រជាក់ហើយត្រូវជួយរក្សាសុវត្តិភាពជូនភ្ញៀវដែលមកស្នាក់នៅ។

យ៉ាងណាក៏ដោយម្ចាស់ផ្ទះសំណាក់ទាំងអស់ត្រូវតែមានលេខទូរស័ព្ទមេប៉ុស្ដិ៍ដែលនៅក្នុងមូលដ្ឋានរបស់ខ្លួនងាយស្រួលក្នុងការទំនាក់ទំនងនិងសហការអោយបានល្អហាមដាច់ខាតមិនអោយមានការប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់ជាដាច់ខាតប្រសិនបើសមត្ថកិច្ចស្រាវជ្រាវរកឃើញម្ចាស់ផ្ទះសំណាក់ទាំងឡាយណាដែលអនុញាតិអោយមានការប្រើប្រាស់នូវសារធាតុញៀននិងប្រឈមការផ្អាកឫបញ្ឈប់មិនអោយបន្តធ្វើអាជីវកម្មឡើយ។

ជាមួយគ្នានេះដែរពិធីបុណ្យទន្លេនៅក្រុងតាខ្មៅអាចទទួលភ្ញៀវជាតិនិងអន្តជាតិដែលចូលមកកំសាន្តនឹងស្នាក់នៅបន្ទប់ផ្ទះសំណាក់បានរហូតដល់រាប់ម៉ឺននាក់ថែមទៀតផង។

ហើយពិធីបុណ្យនេះនឹងប្រព្រិត្តទៅចាប់ពីរថ្ងៃទី9ទៅដល់ថ្ងៃទី11ខែមិនាឆ្នាំ2018 នេះហើយសូមអញ្ចើញមកចូលរួមទាំងអស់គ្នានិងចូលរួមរក្សាសុវត្ថភាពនិងបរិស្ថានផង។ ដោយសនសុភ័ក្ដ

IMG-20180308-WA0024

IMG-20180308-WA0023