Real Madrid ទម្លាក់ PSG ឈានទៅវគ្គ៨ក្រុមចុងក្រោយ

2635

Real Madrid បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះ Paris Saint Germain ២ទល់១ នៅជើងទីពីរ។

nintchdbpict000390377273_large

នៅវគ្គទីមួយក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានទេ ទើបតែដល់វគ្គទីពីរនាទី៥១ Cristiano Ronaldo បានតែតឲ្យក្រុមភ្ញៀវនាំមុខមុន។ រំលងបាន១៥នាទីម្ចាស់ផ្ទះកាន់តែធ្ងន់ កដោយសារ Verratti ត្រូវពិន័យកាតលឿង២ស្មើកាតក្រហមដោយសារតវ៉ាអាជ្ញាកណ្ដាល។

នាទី៧១ PSG តាមស្មើបានវិញជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធជើងចាស់ Cavani យ៉ាងណានាទី៨០ Casemiro បានស៊ុតឲ្យ Real នាំមុខសារជាថ្មីក៏ដូចជាឈ្នះក្នុងការប្រកួតនេះបញ្ចប់ក្ដីសង្ឃឹមរបស់ ក្រុមអ្នកមានបារាំង។

ចំណែកឯក្រុម Liverpool ដែលឈ្នះ Porto ជើងទីមួយក្រៅដី ៥ទល់០ នោះបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះនៅ Anfield គ្រប់គ្រាន់នឹងធ្វើឲ្យពួកគេកក់កៅអីវគ្គ៨ក្រុមចុងក្រោយ៕

nintchdbpict000390379630_large

https://www.youtube.com/watch?v=Cp46B0EPhcI

https://www.youtube.com/watch?v=vBZHYaObKbw