«ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ» ទទួលការត្រួតពិនិត្យដោយមន្រ្តីបច្ចេកទេសផ្នែកអប់រំ និងផ្នែកប្រែប្រួលអាកាសធាតុ

400

ភ្នំពេញ៖ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានបន្តសហការត្រួតពិនិត្យ «ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ» ទាំងផ្នែកបច្ចេកទេសអប់រំ ឃ្លាប្រយោគ និងប្រែប្រួលអាកាសធាតុ នៅក្នុងសិក្ខាសាលាត្រួតពិនិត្យនិងកែលម្អចុងក្រោយលើឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៣នាក់ នៅខេត្តកំពង់ចាម។

សេចក្តីព្រាងមេរៀនទាំងនេះរួមមាន៖ សម្រាប់ថ្នាក់ទី១០មាន២មេរៀន គឺ សេចក្តីផ្តើមពីប្រព័ន្ធអាកាសធាតុភពផែនដី តុល្យភាពថាមពលភពផែនដី, សម្រាប់ថ្នាក់ទី១១មាន៣មេរៀន គឺ ឥទ្ធិពលរបស់មនុស្សលើប្រព័ន្ធអាកាសធាតុ ភស្តុតាងនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, និងសម្រាប់ថ្នាក់ទី១២មាន២មេរៀន គឺ ការស្វែងយល់អំពីភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

28577000_1051994324939688_6734120405469880029_n

28576875_1051994328273021_1681869311379020879_n