បឹងកេត យកឈ្នះជើងខ្លាំងរបស់​សិង្ហបុរី​ Home United ដោយលទ្ធផល ៣-២

24589

ក្រុមបឹងកេតអង្គរធ្វើបានយ៉ាងល្អក្នុងការប្រកួតលើកទី៣ក្នុងយុទ្ធនាការណ៍ជម្រុះពានរង្វាន់ AFC Cup 2018 ក្នុងពូល F ដោយបានយកឈ្នះក្រុមខ្លាំងរបស់សិង្ហបុរី Home United ក្នុងការប្រកួតទើបចប់មុននេះ។

28951355_1829979793713773_6313401884775576753_n

ក្រុមHome United កគ្រាប់បាល់បាន១គ្រាប់មុននៅនាទីទី២ដោយកីឡាករ Song Ui-Young។ ប៉ុន្តែ ៣០នាទីក្រោយមក គឺជានាទីរបស់ក្រុមខ្លាំងកម្ពុជាដែលអាចរកគ្រាប់បាល់បានដល់ទៅ ៣គ្រាប់ ក្នុងនោះ Maycon រកបាននាទីទី១២ និងទី៤១ និងកីឡាករ Samuel រកបាន១គ្រាប់ដែរនៅនាទី ១៣ ពោលគឺក្រោយគ្រាប់ទី១របស់ Maycon តែបន្តិចប៉ុណ្ណោះ។

ក្រោយត្រូវក្រុមកម្ពុជានាំមុខ ក្រុមខ្លាំងបរទេសមួយនេះ បានវាយសម្រុកវិញ រហូតរកបានគ្រាប់ទី២របស់ខ្លួននៅនាទីទី ៦៧ ដោយកីឡាករ Faritz Hameed។ នាទីនៅសល់ មិនមានក្រុមណាអាចរកបានគ្រាប់បន្ថែមទៀតទេ។ ដូច្នេះចប់ ៩០នាទី ក្រុមខ្លាំងកម្ពុជា ឈ្នះក្នុងលទ្ធផល ៣ ទល់ ២ ជាមួយ Home United។

Loading...