ខេត្តរបស់ថៃមួយចំនួនជាប់ព្រំដែនកម្ពុជាប្រកាសអាសន្នជម្ងឺឆ្លងពីសត្វទន្សាយ

552

តាមកាសែតបាងកកប៉ុស្ត៍បានផ្សាយឲ្យដឹងថា ខេត្តចំនួន១៣ដែលមួយចំនួនមានព្រំប្រទល់ ជាប់ប្រទេសកម្ពុជាផងនោះ បានប្រកាសអាសន្នអំពីតំបន់ rabies red zone បន្ទាប់ពីមានជម្ងឺ ចម្លែកកើតឡើងបណ្តាលឲ្យមានមនុស្សស្លាប់ ហើយជម្ងឺនេះបានបន្តរាតត្បាតសឹងទូទាំងប្រទេស។

image

ក្នុងរយៈពេល២ខែកន្លងទៅនេះមានមនុស្សស្លាប់ចំនួន៣នាក់ហើយ។ខេត្តទាំង១៣ ដែលត្រូវប្រកាសថាជាតំបន់ rabies red zoneគឺខេត្តសូរិន ឈុនបុរី សូមុតប្រាកាន ចាជឿងសាវ ខេត្តណាន បូរីរ៉ាំ អូប៊ុនរ៉ាឆានី ឈៀងរ៉ាយ រដ្ឋឯក សុងក្លា រ៉ាយ៉ុង តាក និងខេត្តស្រ៊ីសាកេត។ ក្រសួងសុខាភិបាលថៃក៏បានប្រកាសតំបន់rabies-prone areaចំនួន៤២ខខេត្តផ្សេងទៀតផងដែរ។

យោងតាមមជ្ឈមណ្ឌលសុខភាពរបស់ថៃបានឲ្យដឹងថាមានមនុស្ស៣នាក់បាន ស្លាប់ដោយសារឆ្លងរោគនេះពីសត្វទន្សាយ ហើយគេក៏បានរកឃើញសត្វស្រុកចំនួន២៤៧ ក្បាលទៀតបានឆ្លងជម្ងឺនេះពីសត្វទន្សាយបើគិតចាប់តាំងពីខែមករាមក។បណ្តាខេត្តរបស់កម្ពុជាដែលជាប់នឹងប្រទេសថៃក៏គួរតែមានការប្រុងប្រយ័ត្នអំពីជម្ងឺនេះផងដែរ៕