តេក្វាន់ដូកម្ពុជា ITF ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួននៅក្រៅប្រទេស

630

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានប្រកាសថាឆ្នាំ២០១៨នេះតេក្វាន់ដូរបស់លោកត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួននៅក្រៅប្រទេស ។ នៅថ្ងៃទី៨ដល់១៣ខែឧសភាឆ្នាំ២០១៨នឹងចូលរួមការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៩ នៅប្រទេសម៉ុងហ្គោលី ការប្រកួតកីឡាតេក្វាន់ដូITFពានរង្វាន់អាស៊ីលើកទី១សម្រាប់សិស្សវិទ្យាល័យ (1st Asia ITF Taekwondo School Championship) នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជ្រើសរើសជើងឯកពិភពលោក យុវជន និងឈុតធំ នៅប្រទេសបេឡារុស។

ជាមួយគ្នានេះក៏មានការយកចិត្តទុកដាក់ពីសំណាក់ លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដែលតែងគាំទ្រ និងផ្តល់ទីកន្លែងហ្វឹកហាត់ សម្រាប់ក្រុមជម្រើសជាតិ អ្វីដែលពិសេសរបស់សហព័ន្ធគឺយើងមានថ្នាក់ដឹកនាំដែលពោរពេញដោយថាមពលជាការលៈបង់ខ្ពស់ទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាសម្រាប់ការអភិឌ្ឍសហព័ន្ធមួយនេះឈានទៅរកវឌ្ឍនភាព និងភាពលេចធ្លោស្មើមុខមាត់ជាសហព័ន្ធជាតិដទៃទៀត៕

photo_2018-03-05_08-32-06