Eden Hazard ចង់ទៅកាន់ Real Madrid នារដូវកាលក្រោយ

737

ខ្សែបម្រើប្រយុទ្ធ Eden Hazard របស់ក្លឹបតោខៀវ Chelsea បានបង្ហាញពីចំណាប់អារម្មណ៍ចង់ផ្លាស់ទៅកាន់ Real Madrid នារដូវកាលក្តៅខាងមុខ ព្រោះតែខកចិត្តនឹងទម្រង់ធ្លាក់របស់ក្លឹប Chelsea នាពេលបច្ចុប្បន្ន នេះបើតាងយោងពត៍មាន The Sun

eden-hazard-real-madrid_1c1n6dq4of35f18f2prg1n9h6r

កីឡាករវ័យ២៧ឆ្នាំរូបនេះនៅមិនទាន់ចុះកុងត្រាថ្មីជាមួយតោខៀវនោះទេ ដូច្នេះគេនឹងសង្ឃឹមថា អាចផ្លាស់ទៅកាន់ក្លឹបកំពូលអេស្ប៉ាញ ប្រសិនណាលោក Zinedine Zidane ចង់បានរូបគេទៅលេងទីនោះ។

ប៉ុន្តែការផ្លាស់នោះអាចទៅរួច ប្រសិនណាជាលោក Zidane នៅបន្តដឹកនាំ Real Madird រដូវកាលក្រោយទៀត ព្រោះពេលនេះលោក Zidane ក៏នឹងកំពុងរកសម្ពធពីអ្នកគាំទ្រ និងក្លឹបផងដែរ៕

zidane-real-madrid