សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៧

688

ភ្នំពេញ៖ នៅសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា(International Taekwondo Federation)បានធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៧របស់ខ្លួននាព្រឹកថ្ងៃទី៣មីនានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអរហ្វកម្ពុជារួមជាមួយសមាជិកប្រតិបត្តិ មន្ត្រីជាន់ខ្ពស់ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិ តំណាងក្លិបបានចូលរួមក្នុងមហាសន្និបាតនេះ ។

photo_2018-03-03_11-23-29

លោកកែវ រ៉េមីបានបញ្ជាក់ថា ឆ្នាំ២០១៨នេះរឿងសំខាន់របស់តេក្វាន់ដូអាយធូអេហ្វគឺការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី និង ការចូលរួមសំដែងក្នុងពិធីបើកការប្រកួតកីឡាជាតិលើ់កទី២នៅខែឧសភានាពហុកីឡាដ្ឋានជាតិក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន ។ ក្នុងពិធីសំដែងនេះត្រូវការកីឡាករ-កីឡាការិនីមិនតិចជាង១.០០០នាក់នោះទេហើយគេត្រូវហ្វឹកហាត់រួមគ្នាដើម្បីឲ្យការសំដែងបានស្រុះគ្នាល្អ ។

ក្នុងមហាសន្និបាតនេះដែរសហព័ន្ធបានសម្រេចតែងតាំងទីប្រឹក្សាជាន់ខ្ពស់ចំនួន៨រូបដែលក្នុងនោះមានអ្នកទទួលបន្ទុកបច្ចេកទេស រដ្ឋបាល ទីផ្សារ ផ្សព្វផ្សាយ និង ពត៌មាន និង ស្រ្តី និង កីឡា ។លោក ប៊ួនង ហ៊ឹងសុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជារាយការណ៍ថា សហព័ន្ធ និងបង្កើតគេហទំព័រសហព័ន្ធកីឡាតេក្វាន់ដូ ITF ត្រៀមខ្លួនចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ រៀបចំពានរង្វាន់ថ្នាល រៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ចៅក្រម រៀបចំវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡារបស់សហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ចៅក្រម និងប្រកួតជើងឯកថ្នាក់ជាតិ២០១៨៕

photo_2018-03-03_11-25-31

photo_2018-03-03_11-39-38